(ភ្នំពេញ)៖ ពិព័រណ៍សេវាកម្មអាពាហ៍ពិពាហ៍នៃមជ្ឈមណ្ឌល ដឹព្រេមៀសេនធ័រ សែនសុខ លើកដំបូងនឹង​ប្រារព្ធឡើង​នៅកោះ​ពេជ្រចំនូន២​ថ្ងៃ មជ្ឈមណ្ឌល ដឹ ព្រេមៀ សេនធ័រ សែនសុខ​ នឹងប្រារព្ធការ​តាំង​ពិព័រណ៍ ពី​សេវាកម្មអាពាហ៍ពិពាហ៍របស់​ខ្លួន​លើក​ដំបូង​នៅ​កោះ​ពេជ្រ អាគារ អេ ប៊ី ស៊ី នៅ​ថ្ងៃ​ទី២២-២៣ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខ​នេះ។​

បើយោងតាមគណៈគ្រប់​គ្រង​នៃ មជ្ឈមណ្ឌល ដឹព្រេមៀសេនធ័រ សែនសុខ បានឱ្យដឹងថា ការ​តាំង​ពិពរណ៍នឹង​បើកឱ្យ​ចូល​ទស្សនា​ចាប់​ពី​ម៉ោង​៨ព្រឹកដល់​ម៉ោង​៨​យប់។ ក្នុង​នោះ​អ្នក​ចូល​ទស្សនា​អាច​ស្វែង​យល់​ពីសេវាកម្មដែលមានមជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រសែនសុខ បូក​រួម​ទាំង​ការផ្តល់ជូនពិសេស​ផង​ដែរ។

គណៈគ្រប់​គ្រង​នៃមជ្ឈមណ្ឌល ដឹព្រេមៀសេនធ័រ សែនសុខ បានបន្ថែម​ទៀត​ថា ការផ្តល់ជូនពិសេស​សម្រាប់​កញ្ចប់​អាពាហ៍ពិពាហ៍ គឺ​មាន​៦​ចំណុច​ដូច​ជា៖
១៖ កម្រាលព្រំសម្រាប់ផ្លូវដើរ
២៖ បន្ទប់ផ្លាស់សម្លៀកបំពាក់របស់កូនក្រមុំ-កូនកំលោះ
៣៖ បន្ទប់រៀបចំទុកដាក់ភេសជ្ជៈ
៤៖ ទីតាំងសម្រាប់ថត Pre-wedding
៥៖ ការរចនាតាមជញ្ជាំង និងពិតានតាមរចនាបថសណ្ឋាគារផ្កាយប្រាំ
៦៖ ការអនុញ្ញាតឲ្យយកចូលភេសជ្ជៈ និងស្រាបៀរ

ហើយ​ការ​ប្រូម៉ូសិននេះ មាន​តម្លៃ​រហូត​ដល់៩៨៨ ដុល្លារ​ ដែល​នេះ​ពិត​ជា​ពិសេស​មែន​ទែន​សម្រាប់​គូស្វាមី​ភរិយា​ថ្មី។ មិន​តែ​ប៉ុនណ្ណោះបងប្អូន​ដែល​ចូល​ទស្សនា ហើយ​មាន​បំណង​កក់​អគារ​ដើម្បី​ទទួល​បាន​កញ្ជប់​ប្រូម៉ូសិន​ក៏​អាច​កក់​អាគារដោយ​ផ្ទាល់នៅ​ថ្ងៃ​តាំង​ពិព័រណ៍​តែ​ម្ដង។ ហើយ​ប្រម៉ូសិន​ពិសេស​នេះ​នឹង​ផុតកំណត់​ត្រឹម​ថ្ងៃ​ទី០១ ខែតុលា​ ឆ្នាំ​២០១៨ខាងមុខ។

សម្រាប់​ភ្ញៀវ​ទាំង​អស់​ដែល​មាន​បំណង​ចង់​កក់​អា​គារ​សម្រាប់ពិធីរៀប​មង្គលការ​របស់​ខ្លួន​ ឬ​របស់​កូន​ជា​ទី​ស្រលាញ់​សូម​ទំនាក់​ទំនង​តាម​ទូរស័ព្ទលេខ 085 888 355/061 888 355/ 087 888 355 ឬ​ លោក​អ្នក​អាច​អញ្ជើញ ទំនាក់​ទំនង​នៅ​ការិយាល័យ​កណ្ដាល​របស់ មជ្ឈមណ្ឌល ដឹព្រេមៀ សេនធ័រ សែនសុខ ផ្ទាល់ដើម្បី​ទទួល​បាន​ការ​កក់​មុន​គេ​ ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ​ផង​ដែរ។ រាល់​ព័ត៌មាន​​ពីការ​កក់​​ ឬដំណឹងផ្សេងៗ ​ទាក់ទងនឹង​អាគារ​មជ្ឈមណ្ឌល ដឹព្រេមៀសេនធ័រ សែនសុខ លោក​អ្នក​អាច​ចូល​ទៅ​ស្វែង​រក​បាន​នៅ​ក្នុង​ផេកហ្វេសប៊ុក​របស់​យើង​ផង​ដែរតាម​រយៈតំណ​ខាង​ក្រោម៕
https://www.facebook.com/thepremiercentresensok