(ភ្នំពេញ)៖ ប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមន្ត្រីជាន់ខ្ពស់២រូប ជាជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ និងអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម។ 

មន្ត្រីជាន់ខ្ពស់ទាំង៣រូបដែលត្រូវតែងតាំងនោះរួមមាន៖

១៖ លោក កែវ អូម៉ាលីស្ស ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។

២៖ លោក ងិន ឆាយ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានឋានៈស្មើ អនុរដ្ឋលេខាធិការ៕