(កណ្តាល)៖ លោកទេសរដ្ឋមន្ត្រី គន់ គីម នៅព្រឹកថ្ងៃពុធ ១០កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥២ ត្រូវនឹងថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨ ន្តីបានអញ្ជើញជួបសំណេះសំណាល និងផ្តល់ប័ណ្ណបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស) ជូនសមាជិកអតីតយុទ្ធជនខេត្តកណ្តាលចំនួន ៥៤៣នាក់ ។
បន្ទាប់ពីមតិស្វាគមន៍ របស់លោក ម៉ៅ ភិរុណ អភិបាលនៃគណអភិបាលខេត្តកណ្ដាល រួចមក លោកទេសរដ្ឋមន្រ្តី គន់ គីម បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនជូនដល់សមាជិក សមាជិកាទាំងអស់។
នៅចំពោះអតីតយុទ្ធជននោះ លោកទេសរដ្ឋមន្ត្រី គន់ គីម បានគូសបញ្ជាក់ដែរថា ដោយការយកចិត្តទុកដាក់ និងគិតគូរខ្ពស់របស់សម្តេចតេជោ ចំពោះអូបងប្អូនអតីតយុទ្ធជន ទើបសម្តេចជំរុញឲ្យផ្តល់ប័ណ្ណបេឡាសន្តិសុខសង្គមដល់អតីតយុទ្ធជន ដើម្បីទទួលបានការព្យាបាលជំងឺដោយមិនអស់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនដែលមានចុះកិច្ចសន្យាជាមួយបេឡាជាតិសន្តិសុខសង្គម។
មានប្រសាសន៍នៅក្នុងឱកាសនោះ លោកទេសរដ្ឋមន្រ្តី បានថ្លែងកោតសសើរ និងអរគុណចំពោះបងប្អួូនយើងដែលបានទៅបោះឆ្នោត និងបោះឆ្នោតគាំទ្រគណបក្សប្រជាជន រហូតទទួលបានលទ្ធផលត្រចេះត្រចង់។
សូមបញ្ជាក់ថានៅក្នុងឱកាសនោះក៏មានការប្រកាសតែងតាំងលោក នៃ និយម ជាប្រធាន ស.អ.ក ខេត្តកណ្តាល ជំនួសលោក ឈៀ ស៊ីដារ៉ា ដែលត្រូវទៅទទួលភារកិច្ចថ្មី។
ដោយមានសំណូមពរពីសមាគមខេត្ត លោកទេសរដ្ឋមន្រ្តី បានគោរពស្នើសុំសម្តេច និងត្រូវបានសម្តេចអនុញ្ញាតឲ្យសាងសង់ចំនួន ២០ខ្នង និង ១៩ខ្នងទៀតលោកផ្តល់ឈើជូន ហើយលោកអភិបាលខេត្ត ចេញថ្លៃឈ្នួលសាងសង់។
មុននឹងបញ្ចប់ លោក គន់ គីម បានផ្តាំផ្ញើឲ្យថ្នាក់ដឹកនាំស.អ.ក គ្រប់ថ្នាក់ត្រូវមើលថែបងប្អូនអតីតយុទ្ធជន ឲ្យបានល្អប្រសើរ៕