(ភ្នំពេញ)៖ ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស ត្រូវបានប្រមុខរដ្ឋស្ដីទី សម្ដេចវិបុលសេនាភក្ដី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំង នាយរងខុទ្ទកាល័យសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ដ្រី បន្ថែមលើមុខងារបច្ចុប្បន្ន។
ឆ្លៀតក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ មេបញ្ជាការរង នាយទាហាន និងពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្ស សូមសម្ដែងនូវការអបអរសាទរ ដ៏កក់ក្ដៅបំផុតជូន នាយឧត្តមសេនីយ៍ ព្រមទាំងមានជំនឿយ៉ាងមុតមាំថា នាយឧត្តមសេនីយ៍ នឹងបន្តទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងតួនាទីថ្មី ដើម្បីរួមចំណែកភារកិច្ចដ៏សំខាន់ ជាមួយរាជរដ្ឋាភិបាលលើការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិ កាន់តែរីកចំរើនខ្លាំងទៅមុខទៀត។
ក្នុងឱកាសនេះផងដែរ យើងខ្ញុំទាំងអស់គ្នា សូមគោរពជូនពរ នាយឧត្តមសេនីយ៍ និងលោកជំទាវ ព្រមទាំងគ្រួសារ សូមជួបតែសេចក្ដីសុខ សុភមង្គល និងបានប្រកបដោយពរទាំងឡាយ៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕