(ភ្នំពេញ)៖ ឥស្សរជន៣នាក់ទៀតហើយ ត្រូវបានប្រមុខរដ្ឋស្តីទី សម្តេចវិបុលសេនាភក្តី សាយ ឈុំ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការនៃក្រសួង៣។ នេះបើយោងតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៩ ខែកញ្ញានេះ។

ឥស្សរជនទាំង៣នាក់នោះរួមមាន៖

១៖ លោក ជុំ កុសល ជារដ្ឋលេខាធិការ ក្រសួងព័ត៌មាន​
២៖ លោក ផាត បូណេ ជាអនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល
៣៖ លោក ហ៊ុន​ ប៊ុនថាន ជាអនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕