(កំពង់ស្ពឺ)៖ ពីលើវេទិកាជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនី ក្នុងខេត្តកំពង់ស្ពឺ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសរក្សាឯករាជ្យ និងអធិបតេយ្យជាតិរបស់កម្ពុជា ដោយមិនឱនក្បាលចំពោះបរទេសណាទាំងអស់ ដែលចង់មកកៀបកម្ពុជាព្រោះកម្ពុជាមានសិទ្ធិជាម្ចាស់ការលើខ្លួនឯង។
ប្រមុខនៃរាជរដ្ឋាភិបាល ដែលតែងតម្កល់ប្រយោជន៍ជាតិ និងប្រជាជនជាធំរូបនេះ បានគូសបញ្ជាក់ថា បរទេសអាចមកពន្យល់កម្ពុជាបាន ហើយកម្ពុជាក៏មានសិទ្ធិគ្រប់គ្រាន់ ក្នុងការពន្យល់ត្រឡប់ទៅវិញដូចគ្នាដែរ ព្រោះប្រទេសនីមួយៗមានហេតុ និងផលផ្សេងៗពីគ្នាទាំងអស់ មិនអាចអាងខ្លួនជាប្រទេសធំចង់កៀបកម្ពុជាបានឡើយ។
ប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្នុងឱកាសបន្ដអញ្ជើញជួបសំណេះសំណាល ជាមួយកម្មករ-កម្មការិនី សរុបប្រមាណ២៧,៤៤៤នាក់ មកពីរោងចក្រ សហគ្រាសចំនួន២៤ នៅក្នុងខេត្តកំពង់ស្ពឺ។ ពិធីនេះធ្វើឡើងនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
សម្ដេចតេជោ ហ៊ុន សែន បានប្រកាសយ៉ាងដូច្នេះថា «ទោះជាយ៉ាងណាក៏ដោយ យើងត្រូវរក្សាអធិបតេយ្យ និងឯករាជ្យរបស់យើង គ្មានអ្នកណាមកបញ្ជា យើងបាននោះទេ ហើយប្រសិនយើងឱនក្បាលមួយពេល ជំពាក់ត្រូវឱន១០០ពេលតទៅទៀត ខ្ញុំមិនឱនក្បាលដាក់អ្នកណាទាំងអស់ៗ»។
នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានមានប្រសាសន៍បន្ដទៀតថា ។
ជាមួយគ្នានេះ សម្ដេចប្រមុខ នៃរាជរដ្ឋាភិបាល ក៏បានអះអាងថា នៅពេលសម្ដេចអញ្ជើញទៅអង្គការស«និយាយត្រូវធ្វើការជាមួយគ្នា និយាយមិនត្រូវផ្អាកសិនទៅ ទុកទៅ បើនិយាយមិនត្រូវគ្នាហើយ អាហ្នឹងចាំបាច់និយាយធ្វើអីទៀត។ អ្នកឯងពន្យល់ខ្ញុំ ខ្ញុំពន្យល់អ្នកឯង វាមានទៅវាមានមក អាហ្នឹងសមហេតុសមផល រដ្ឋអធិបតេយ្យវាដូច្នេះ វាអត់មានអាណាកៀបអាណាទេ លើលោកនេះវាគ្មានអាណាកៀបអាណានោះទេ»ហប្រជាជាតិ នៅទីក្រុងញូវយ៉ក អំឡុងចុងខែកញ្ញា សម្ដេចនឹងប្រាប់អគ្គលេខាធិការ អង្គការសហប្រជាជាតិថា សម្តេចបានត្រៀមកម្លាំងរួចហើយ ដើម្បីពង្រីកទៅកាន់ប្រទេសផ្សេងៗទៀត ក្នុងបេសកកម្មរក្សាសន្តិភាព។
បន្ថែមពីនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានឆ្លើយតបទៅការឃោសនាអកុសលមួយចំនួនថា នឹងមានការដកអាសនៈរបស់កម្ពុជា ពីអង្គការសហប្រជាជាតិនោះ ដោយសម្ដេចបានចោទសួរត្រឡប់ទៅវិញថា តើនរណាថ្លើមធំ ហ៊ានដកអាសនៈរបស់កម្ពុជា ពីអង្គការសហប្រជាជាតិ? ដូច្នេះសូមប្រជាពលរដ្ឋ កុំមានការភ័ន្ដច្រឡំឲ្យសោះ ពោលគ្មានការដកអាសនៈរបស់កម្ពុជា ពីអង្គការសហប្រជាជាតិឡើយ។
បើតាមសម្ដេចតេជោ ហ៊ុន សែន នៅពេលសម្ដេចអញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក នាថ្ងៃទី២៧ ខែកញ្ញាខាងមុខនេះ សម្តេចក៏នឹងឡើងថ្លែងសុន្ទរកថាផងដែរ៕