Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

TOP NEWS: នាយករដ្ឋមន្រ្តីបារាំង ផ្ញើលិខិតជូនសម្តេចតេជោ ហ៊ុន សែន ដោយបញ្ជាក់ជំហរថា បារាំងត្រៀមលក្ខណៈដើម្បីធ្វើការងារជាមួយរាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មី (Video inside)

18-09-2018 22:53

(ភ្នំពេញ)៖ លោក Edouard Philippe នាយករដ្ឋមន្រ្តីបារាំង នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ បានផ្ញើលិខិតមួយជូន សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយបញ្ជាក់ជំហរថា រដ្ឋាភិបាលបារាំងត្រៀមរួចហើយ ដើម្បីធ្វើការងារជាមួយ រាជរដ្ឋាភិបាលកម្ពុជា អាណត្តិថ្មីនេះ ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា។

លិខិតបញ្ជាក់ជំហររបស់នាយករដ្ឋមន្រ្តីបារាំង គឺជាលិខិតទី២ របស់ប្រទេសមេដឹកនាំប្រចាំនៅអឺរ៉ុប ដែលបានផ្ញើសារទទួលគាំទ្រចំពោះរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីរដ្ឋាភិបាលអាល្លឺម៉ង ដែលផ្ញើសារដោយអធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel ដែលបានជូនពរ សម្តេចតេជោ ហ៊ុន សែន ដែលបន្តទទួលបានជោគជ័យ ឈ្នះការបោះឆ្នោតដឹកនាំរាជរដ្ឋាភិបាល ក្នុងអាណត្តិទី០៦នេះ។

នៅក្នុងលិខិតរបស់នាយករដ្ឋមន្រ្តីបារាំង ផ្ញើសារជូនសម្តេចតេជោនាយករដ្ឋមន្រ្តី បានបញ្ជាក់អំពីការត្រៀមលក្ខណៈរបស់បារាំង ដើម្បីធ្វើការជាមួយសម្តេចនាយករដ្ឋមន្រ្តី និងរាជរដ្ឋាភិបាល នីតិកាលទី ៦ នៃរដ្ឋសភា ក្នុងការគាំទ្រដល់ការស្ថាបនាកម្ពុជាជាមួយប្រជាធិបតេយ្យ មានសន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយបរិយាប័ន។ បារាំងក៏បង្ហាញ បំណងប្រាថ្នាក្នុងការធ្វើកិច្ចសន្ទនា ជាមួយកម្ពុជាលើប្រធានបទជាប្រយោជន៍រួម ហើយធ្វើការជាមួយគ្នា ដើម្បីអភិវឌ្ឍកិច្ចសហប្រតិបត្តិការរបស់ប្រទេសទាំងពីរ៕