
Fresh News
FN MEDIA CO., LTD.
GET -- on the App Store
ឥស្សរជនចំនួន៥រូប ត្រូវបានតែងតាំងជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ
18-09-2018 21:01
(ភ្នំពេញ)៖ ប្រមុខរដ្ឋស្ដីទីសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំងឥស្សរជនចំនួន០៥រូប ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ។
ព្រះរាជក្រឹត្យដែលអង្គភាព Fresh News ទទួលបាននៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ ឥស្សរជនទាំង៥រូបដែលត្រូវតែងតាំងនោះ រួមមាន រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ម្នាក់, រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ម្នាក់, រដ្ឋលេខាធិការក្រសួងផែនការ ម្នាក់ និងអនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា ចំនួន២រូប។
សូមអានខ្លឹមសារលម្អិត នៃព្រះរាជក្រឹត្យដែលមាននៅខាងក្រោមនេះ៖