(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,៧៥៧គ្រឿង រកឃើញល្មើសច្បាប់១,០៦៥គ្រឿង (ម៉ូតូ៧៥%) អប់រំ៤១៦គ្រឿង និងផាកពិន័យ៦៤៩គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៨ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ២,៥៨៨គ្រឿង, អប់រំ១៦៧គ្រឿង និងផាកពិន័យ៣១៥គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៨ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥១,៥៨៧គ្រឿង រកឃើញយានយន្តល្មើស ១០,៥៣៣(ម៉ូតូ៧៤%) ក្នុងនោះអប់រំ៤,១០៣ និងផាកពិន័យ ៦,៤៣០គ្រឿង៕