(ភ្នំពេញ)៖ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងផ្អាកផ្គត់ផ្គង់ទឹកស្អាតមួយរយៈពេលខ្លី នៅតំបន់មួយចំនួន នៅសង្កាត់ដង្កោ និងសង្កាត់ព្រៃវែង ក្នុងខណ្ឌដង្កោ នៅយប់ថ្ងៃទី២៥ និងថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ ដោយសារតែអ្នកជំនាញ នឹងកាត់ភ្ជាប់បំពង់ចែកចាយទឹកថ្មី។
ក្នុងការផ្អាកផ្គត់ផ្គង់ទឹកនេះដែរ គឺស្ថិតក្នុងខណ្ឌដង្កោ ដែលមាន២សង្កាត់ដែលត្រូវផ្អាក៖
* ទី១សង្កាត់ព្រៃវែង នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៥ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ០១៖០០នាទីយប់។
* ទី២នៅសង្កាត់ដង្កោ នឹងផ្អាកចាប់ពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានរយៈពេលខ្លីប្រមាណជា ៥ម៉ោង ចាប់ពីម៉ោង២០៖០០នាទីយប់ ដល់ម៉ោង ០១៖០០នាទីយប់ផងដែរ៕