(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ខិតជិតមកដល់នេះ ក្រុមហ៊ុន SsangYong បាននាំចូលនូវរថយន្ដស៊េរីថ្មីដ៏ទំនើបទាន់សម័យឆ្នាំ២០១៩ លក់លើទីផ្សារកម្ពុជាហើយ ជាមួយនឹងការផ្ដល់ជូននូវកម្មវិធីប្រម៉ូសិនពិសេសមិនធ្លាប់មាន ដោយបញ្ចុះតម្លៃចាប់ពី១,០០០ដុល្លារ រហូតដល់ ២,៥០០ដុល្លារ និងការថែមជូនគ្រឿងតុបតែងរថយន្ត១ឈុត យ៉ាងប្រណិត ដែលមានតម្លៃរហូតដល់ទៅ៤,៥០០ដុល្លារ។
រថយន្ដទាំងបីប្រភេទនោះរួមមាន៖ ម៉ូឌែល Rexton, Rexton Sports និង Stavic ដែលមានចំណុចពិសេសរៀងៗខ្លួនដ៏អស្ចារ្យ សាកសមបំផុតសម្រាប់លោកអ្នក គ្រប់ទីកន្លែង គ្រប់កាលៈទេសៈ និងតម្លៃដ៏សមរម្យ ។
អ្នកគ្រប់គ្រងការលក់ របស់ក្រុមហ៊ុន SsangYong លោក Tay Kek Khoon បានថ្លែងថា «មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្ដនាំយកនូវរថយន្ដ SsangYong មកកម្ពុជា ដោយសារទីផ្សារស្រុកខ្មែរបច្ចុប្បន្ន សំបូរតែរថយន្ដមួយទឹក ដែលតែងតែផ្ដល់បញ្ហាដល់អតិថិជនប្រើប្រាស់ គឺខូចច្រើន ខាតថវិកា ចំណាយពេលវេលា គ្មានសុវត្ថិភាព និងបង្កផលប៉ះពាល់ ដល់បរិស្ថាន ។ដូច្នេះបានជាក្រុមហ៊ុនយើង សម្រេចចិត្ដនាំនូវចូលនូវរថយន្ដ SsangYong ប្រភេទថ្មីដ៏ទំនើបទាន់សម័យ គុណភាពខ្ពស់ រចនាបថយ៉ាងល្អឥតខ្ចោះ យ៉ាងមានប្រសិទ្ធិភាព ដែលសមស្របទៅនឹងកើនឡើងនូវកំណើតសេដ្ឋកិច្ចកម្ពុជា ក៏ប្រជាជនកម្ពុជាផងដែរនោះ» ។
លោកបន្ដថា លើសពីនោះ ដោយសារតែឃើញនូវតំរូវការ ក៏ដូចជាចំណង់ចំណូលចិត្ដរបស់ប្រជាពលរដ្ឋខ្មែ ចូលចិត្ដប្រើប្រាស់ នូវរថយន្ដ ប្រភេទ Pick Up និង SUV ដែលនេះត្រូវនឹងឯកទេសរបស់ក្រុមហ៊ុន SsangYong តែម្ដង ។
ខាងក្រោមនេះ ជាលក្ខណៈពិសេសទំនើបស្អាត របស់រថយន្ដ SsangYong ទាំងបីប្រភេទ៖
*ម៉ូឌែល៖ Rexton តម្លៃ (2WD: $55,500) និង 4WD: $59,500, ម៉ាស៊ីន៖ 2.2, កៅអីចំនួន 7
Rexton ជាប្រភេទឡាន SUV ដែលមានលក្ខណៈធំទូលាយ និងរចនាឡើងយ៉ាងប្រណិត និងបច្ចេកវិទ្យាខ្ពស់ កៅអីអ្នកបើកបរ និងអ្នកអង្គុយខាងមុខអាចបត់បែនបាន៨របៀប និងមានប្រពន្ធ័ខ្យល់ចេញចូល (ក្តៅ ត្រជាក់), កញ្ចក់ និងខ្លុបក្រោយរថយន្តអាចបញ្ជាបិទបើកដោយសោរឆ្លាតវៃ, អំពូល HID និង LED, ប្រព័ន្ធតាមដានសម្ពាធសំបកកង់
កាម៉ារ៉ាក្រោយ និង Sensor មុខក្រោយ, សុវត្ថិភាពខ្ពស់ជាមួយនឹងពោងសុវត្ថិភាព 7, Touch Screen 8 inch និងប្រពន្ធ័សោរសុវត្ថិភាព ។
* ម៉ូឌែល Stavic តម្លៃ៖ $41,800, ម៉ាស៊ីន៖ 2.0, ,កាន់តែពិសេស Stavic ជាប្រភេទរថយន្ត MPV ១១កៅអី ការរចនាស្រស់ស្អាត និងបច្ចេកវិទ្យាទំនើប សន្សំសំចៃប្រេង សាកសម្យក្នុងការប្រើប្រាស់ជាលក្ខណៈគ្រួសារ និងតម្លៃសម្យរមបំផុត។
*ម៉ូឌែល៖ Rexton Sports, តម្លៃ Luxury(2WD)៖ $38,500, Premium (4WD)៖ $45,500, ម៉ាស៊ីន៖ 2.2 , កៅអី៖ 5 ។ពិសេស Rexton Sports មិនគ្រាន់តែជាប្រភេទឡាន Pick Up ប៉ុណ្ណោះទេ តែជាប្រភេទឡានស៊េរីថ្មី (SUT) ដែលផ្តោតទៅលើសុវត្ថិភាព ផាសុខភាព និងភាពងាយស្រួលក្នុងការធ្វើដំណើរ ហើយក៏អាចដឹកទំនិញ ឬសំភារៈផ្សេងៗផងដែរ
កាម៉ារ៉ាជុំវិញ 360 ដឺក្រេ បែប 3D, អេក្រង់ 8 អ៊ឺង ជាមួយ Audio ឆ្លាតវៃដំណើរការស្វ័យប្រវិត្ត កៅអីខាងមុខមានចរន្តខ្យល់ចេញចូល ដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរកាន់តែមានផាសុកភាពក្នុងការអង្គុយ កៅអីអ្នកបើកបរ និងអ្នកដំណើរផ្នែកខាងមុខអូតូ និងបត់បែនបាន៨របៀប, ពោងសុវត្ថិភាពចំនួន ៦
កៅអីស្បែក មានសុខភាពក្នុងការអង្គុយ, ចង្គៀងមុខប្រភេទ HID 25W ស្អាត និងភ្លឺច្បាស់ល្អ និងចង្កៀង LED បំភ្លឺរត់ពេលថ្ងៃ ។
សូមប្រញាប់រួសរាន់ ដើម្បីទទួលបានកញ្ចប់តម្លៃពិសេស ពីក្រុមហ៊ុន SsangYong !!!!!!!! សូមចូលទៅផេកហ្វេសប៊ុក SsangYong Cambodia ឬទាក់ទងលេខ៖ 095 456 888/ 098 456 888/ 070 350 460/ 078 551 898៕