(ភ្នំពេញ)៖ មន្រ្តីសាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ សហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ គណៈកម្មាការផ្សារ និងមន្រ្តីនាយកដ្ឋានមន្ទីរពិសោធន៍ នៅថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០១៨នេះ បាននាំយករថយន្តពិសោធន៍ចល័ត ចុះទៅធ្វើការត្រួតពិនិត្យទំនិញ នៅក្នុងផ្សារចំនួន៥ ក្នុងខណ្ឌច្បារអំពៅរួមមាន៖ ផ្សារច្បារអំពៅ ផ្សារបន្លែច្បារ អំពៅ ផ្សារព្រែកឯង ផ្សារចំពុះក្អែក និងផ្សារព្រែកប្រា ដោយបាននាំយកនឹងធ្វើការពិសោធន៍លើផលិតផលចំនួន៨៤គំរូ ទៅពិសោធន៍តែរកមិនឃើញសារជាតីគីមីឡើយ។
ទំនិញទាំងនោះរួមមាន៖ បន្លែស្រស់ ទឹកម្ទេស តៅស៊ូ សណ្ដែកបណ្ដុះ ស្លឹកគ្រៃហាន់ សរសៃ គុយទាវ នំបញ្ចុក បាញ់ហយ ស្ពៃជ្រក់ ត្រពាំងជ្រក់ គ្រឿងសមុទ្រស្រស់ បង្គារ មឹក ប្រហិតត្រី សារ៉ាយ សមុទ្រ ត្រីប្រឡាក់ និងផ្លែឈើ។ល។ និងផលិតផលម្ហូបអាហារ ដែលវេចខ្ចប់ស្រាប់ ជាច្រើនប្រភេទ។
មន្រ្តីកាំកុងត្រូលបានឲ្យដឹងថា ជាលទ្ធផលរកពុំឃើញនូវផលិតផល ដែលមិនសមស្របតាមបទបញ្ញត្តិបច្ចេកទេសឡើយ។
លោកប៊ុន ចំរើន សាខាកាំកុងត្រូលកំពង់ផែអន្តរជាតិភ្នំពេញ បានឲ្យថា ការចុះអង្កេតតាមរយៈ នាំយកមន្ទីពិសោធន៍ចល័តនេះ គឺជាកិច្ចការបន្ថែម បន្ថែមទៅលើសកម្មភាព ដែលយើងធ្វើនៅ ក្នុងកម្មវិធី ជាប្រចាំ អីចឹង ការសង្កេតបន្ថែម តាមការរយៈ នាំយកមន្ទីពិសោធន៍ចល័តមកនេះ គឺយើងធ្វើទៅតាមសកម្មភាព ផ្សេងទៀត។
លោកបន្តថា ជាលទ្ធផលនៃការចុះអង្កេត ក៏ដូចជាការ វិភាគ តាមរយៈ តេសស្កីត ក៏ដូចជា មន្ទីពិសោធន៍ចល័ត និងបញ្ជូនទៅមន្ទីរ ពិសោធន៍ធំ របស់ អគ្គនាយកដ្ឋាន យើងសង្កេត ឃើញថា មានការថយចុះ ជាច្រើន និងការយល់ដឹងអំពីសំណាក់ បងប្អូនអាជីវករ អ្នកលក់ ដូរយើង គឺមានការយល់ដឹងច្រើន គឺពួកគាត់បានយកចិត្តទុកដាក់ ណាស់ ចំពោះបញ្ហាសុវត្តិ ភាព ចំណីអាហារនេះ ជាពិសេសអ្នកលក់ដូរបន្លែក្ដី អ្នកលក់ដូរគ្រឿង ភេសជ្ជៈក្ដី គឺពួកគាត់ យល់ដឹងច្រើន និងចេះដឹងច្រើន ក្នុងការត្រួតពិនិត្យ ទាំងស្ថានភាព ទាំងការបរិច្ឆេទប្រើប្រាស់ ក៏ដូចជាការវេចខ្ចប់ ការដាក់តាំងលក់ គឺគាត់បានយល់ច្រើន មានន័យថា កាន់តែកើនឡើង គួរឲ្យកត់សម្គាល់។
លោកក៏សូមអរគុណ ដល់ប្រជាពលរដ្ឋ ស្វែងយល់និងចូលរួមទាំងអស់គ្នា ពីព្រោះថា នេះមិន មែនអាចមានតែសមត្ថកិច្ចមួយជ្រុងទេ គឺអ្នកប្រើប្រាស់នោះឯងទេ គឺជាអ្នកដែលការពារធំ ជាចម្បង ព្រោះថា អ្នកប្រើប្រាស់យើង មិនអាចសមត្ថកិច្ច មិនអាចហាមឃាត់អ្នកប្រើប្រាស់ បានទេ អ្នកប្រើប្រាស់ខ្លួនឯងទេ ដែល អាចហាមឃាត់ខ្លួនឯង ថាគួរប្រើឬមិនគួរប្រើ សមត្ថកិច្ចយើង បានជួយបម្រើបានជួយ ពិនិត្យ ដើម្បីបញ្ជៀសនូវការយកទៅទទួលទានផលិតផលដែលមិនសមស្រប ដែលធ្វើឲ្យប៉ះ ពាល់ដល់សុខភាព។
បើទោះបីជាលទ្ធផល នៃការពិសោធន៍ល្អក៏ដោយ មន្រ្តីកាំកុងត្រូលក៏នៅតែ ទទូចស្នើ សុំទៅ ដល់ផលិតករ អាជីករ អ្នកនាំចូលដែលខិលខូចមិនគោរពច្បាប់ សូមកុំគិតតែ អំពីផលចំណេញ ខ្លាំងពេក សូមប្រកបរបរដែលមានសុចរិតភាព នឹងមានគុណធម៌ សីលធម៌ក្នុងខ្លួនផង ព្រោះថា អំពើដែលពួកគាត់បានបង្ក នឹងជះផលត្រឡប់ទៅលើ ពួកគាត់ឬសាច់ញាត់របស់គាត់ វិញនៅថ្ងៃណាមួយ ជាក់ជាមិនខាន៕