(ភ្នំពេញ)៖ លោក សាម៉េស ស៊ូគ្រី (Sameh Shoukry) រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប បានផ្ញើសារលិខិតអបអរសាទរ ជូនដល់លោក ប្រាក់ សុខុន ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។
លោក សាម៉េស ស៊ូគ្រី បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំមានសេចក្តីសប្បាយរីករាយជាទីបំផុត សូមអបអរសាទរចំពោះ ឯកឧត្តមដែលត្រូវបានតែងតាំងសារជាថ្មី ជាឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា»។
លោក សាម៉េស ស៊ូគ្រី បានបន្ថែមទៀតថា «ខ្ញុំមានជំនឿថា ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការ ដែលមានស្រាប់រវាងប្រទេសយើងទាំងពីរ នឹងបន្តពង្រឹង ដើម្បីជាប្រយោជន៍ និងវិបុលភាពរបស់ប្រជាជនយើងទាំងពីរ។ ក្នុងពេលរំពឹងរង់ចាំដោយក្តីសោមនស្សថា នឹងជួបជាមួយឯកឧត្តមនាពេលអនាគត ដ៏ឆាប់ខាងមុខនេះ សូមឯកឧត្តម ទទួលនូវការរាប់អានដ៏ស្មោះស្ម័គ្របំផុតពីខ្ញុំ៕
ខាងក្រោមនេះជាសារលិខិតដែលបកប្រែជាភាសាខ្មែរ របស់រដ្ឋមន្រ្តីការបរទេសសាធារណរដ្ឋអារ៉ាប់អេហ្ស៊ីប៖