(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៣,៥៩៧គ្រឿង រកឃើញល្មើសច្បាប់ ៨៣៤គ្រឿង (ម៉ូតូ៧៧%) អប់រំ៣០០គ្រឿង និងផាកពិន័យ៥៣៤គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៧ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន ១,៩៥៦គ្រឿង, អប់រំ១៦៦គ្រឿង និងផាកពិន័យ៣០៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៧ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៦,៨៣០គ្រឿង រកឃើញយានយន្តល្មើស ៩,៤៦៨(ម៉ូតូ៧៤%) ក្នុងនោះអប់រំ៣,៦៨៧ និងផាកពិន័យ ៥,៧៨១គ្រឿង៕