(ភ្នំពេញ)៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ដែលផលិតស្រាបៀរកម្ពុជា នឹងនាំអតិជនឆ្នើមរបស់ខ្លួន៥២៨នាក់ ទៅទស្សនាកន្លែងល្បីៗ លំដាប់ពិភពលោកចំនួន៥កន្លែង នៅទីក្រុងហុងកុង។ ដំណើរកម្សាន្តដ៏រំភើបមួយនេះ មានរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៨។
ក្នុងដំណើរទស្សនកិច្ចរោងចក្រផលិតកម្មក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស របស់អតិថិជនឆ្នើម មុនទៅទស្សនាទីក្រុងហុងកុង កាលពីថ្ងៃទី១៦ ខែកញ្ញា, លោក Peter Leang អគ្គនាយកក្រុមហ៊ុនស្រាបៀរកម្ពុជា បានថ្លែងថា ជារៀងរាល់ឆ្នាំ ក្រុមហ៊ុនតែងតែរៀបចំដំណើរកម្សាន្ត ទៅកាន់គោលដៅល្បីៗ និងថ្មី ជុំវិញពិភពលោក ដើម្បីបង្កើតនូវពិសោធន៍ដ៏អស្ចារ្យ សម្រាប់អតិថិជន។ ដំណើរកម្សាន្តលើកនេះ ទៅកាន់ទីក្រុងហុងកុង ប្រទេសចិន ដែលមានទិដ្ឋភាពដ៏ស្រស់ស្អាត។
លោកបន្តថា ដំណើរកម្សាន្តនេះ រៀបចំឡើងក្នុងគោលបំណង ដើម្បីថ្លែងអំណរគុណ និងលើកទឹកចិត្ត ដល់អតិថិជនឆ្នើមប្រចាំឆ្នាំ របស់ក្រុមហ៊ុន ដែលតែងតែជឿជាក់លើ ផលិតផលរបស់ក្រុមហ៊ុន ហើយព្យាយាមជួយជ្រោមជ្រែង វាយដណ្តើមទីផ្សារឲ្យស្រាបៀរកម្ពុជា និងផលិតផលភេសជ្ជៈផ្សេងៗរបស់ក្រុមហ៊ុន ឲ្យទទួលបានជោគជ័យ និងទទួលបានការគាំទ្រ ពីអតិថិជនក្នុងស្រុក និងទូទាំងប្រទេស។ គោលបំណងពីរទៀត នៃដំណើរកម្សាន្តនេះ គឺលើកទឹកចិត្តអតិថិជនឆ្នើម ឲ្យខិតខំប្រឹងបន្តទៀតនៅឆ្នាំក្រោយ ដើម្បីជោគជ័យទាំងអស់គ្នា និងដើម្បីបង្កើតអនុស្សាវរីយល្អៗ ជាមួយគ្នា។
លោក Peter Leang បន្តថា បានជាក្រុមហ៊ុនជ្រើសរើសទីក្រុងហុងកុង សម្រាប់ដំណើរកម្សាន្តលើកនេះ ដោយសារ ហុងកុង គឺជាទីក្រុងមួយ ដែលកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារការរីកចម្រើនខាងវិស័យសេដ្ឋកិច្ច អចលនទ្រព្យ រមណីយដ្ឋានស្រស់ស្អាត ហាងទំនិញ និងកន្លែងកម្សាន្តផ្សេងៗ និងតំបន៉ទេសចរណ៍ ពេញនិយមជាច្រើន។
បើតាមលោកអគ្គនាយកក្រុមហ៊ុន រមណីយដ្ឋានល្បីៗ៥កន្លែង ដែលត្រូវនាំអតិថិជនឆ្នើមទៅកំសាន្ត មានដូចជា៖
*១៖ Victoria Peak៖ ទិសដៅទេសចរណ៍ទីមួយ របស់ទីក្រុងហុងកុង មានលក្ខណៈពិសេសនៃកំពូលភ្នំ Peak និងកំពូលភ្នំ Tram ដែលជាមធ្យោបាយដឹកជញ្ជូនសាធារណៈ ចំណាស់ជាងគេ។
*២៖ Ocean Park៖ សួនកម្សាន្តដ៏ស្រស់ស្អាតមួយ ក្នុងចំណោមសួនកម្សាន្តដ៏ស្រស់ស្អាតបំផុត នៅលើពិភពលោក និងត្រូវបានចាត់ចំណាត់ថ្នាក់ ជាសួនកម្សាន្តដែលមានប្រជាប្រិយភាពបំផុតទី៧ នៅលើពិភពលោកបញ្ជាក់ដោយ គេហទំព័រ Forbes។
*៣៖ Tian Tan Buddha៖ ប្រាសាទតាន់តាន់ ត្រូវបានគេស្គាល់ផងដែរថា ជាព្រះពុទ្ធធំ គឺជារូបចម្លាក់សំរឹទ្ធិ ធំសម្បើមនៃព្រះពុទ្ធសក្យមុនី ដែលបានចប់សព្វគ្រប់ក្នុងឆ្នាំ១៩៩៣ និងមានទីតាំងនៅងងផាំកោះឡានតានៅហុងកុង។ រូបសំណាកនេះត្រូវបានឋិត នៅជិតវត្តអារាម Lin និងជានិមិត្តរូប នៃទំនាក់ទំនងរវាងបុរស និងធម្មជាតិមនុស្ស និងសេចក្ដីជំនឿ។ វាជាមជ្ឈមណ្ឌលសំខាន់មួយ នៃពុទ្ធសាសនានៅហុងកុង ហើយក៏ជាកន្លែងទាក់ទាញ ភ្ញៀវទេសចរផងដែរ
*៤៖ Old Clock Tower៖ ប៉មនាឡិកាកម្ពស់៤៤ម៉ែត្រ ដែលធ្លាប់ជាផ្នែកមួយ នៃអតីតផ្លូវរថភ្លើងគីឡុង-កានតុង។
*៥៖ Ladies Street៖ ផ្សារនារី ដែលជាផ្សារសំបូរទំនិញល្អៗ និងធូរថ្លៃ។
លោក Peter Leang បានបន្តថា អតិថិជនដែលអាចចូលរួមដំណើរកម្សាន្តទៅនេះ ត្រូវបំពេញលក្ខខណ្ឌងាយៗ ដោយគ្រាន់តែលក់ស្រាបៀរកម្ពុជា និងផលិតផលផ្សេងៗរបស់ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ទៅតាមគោលដៅដែលបានកំណត់ឲ្យ តែប៉ុណ្ណោះ៕