(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ រដ្ឋសភា អាណត្តិទី០៦ បានបើកកិច្ចប្រជុំគណៈកម្មាធិការរអចិន្រ្តៃយ៍លើកដំបូង នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះធ្វើឡើងក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋភា ដោយមានការចូលរួមពីតំណាងគណៈកម្មការជំនាញទាំង១០ផងដែរ។
សូមបញ្ជាក់ថា រដ្ឋសភាថ្មីត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានប្រកាស។
រដ្ឋសភាអាណត្តិថ្មី បន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានការកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ចេញពីរដ្ឋសភាកាលពីអាណត្តិមុន៕