(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប នឹងរៀបចំកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធ ស្តីពី «ការប្រកាសផ្សព្វផ្សាយប្រតិទិន នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៨ និងការផ្សព្វផ្សាយស្ថិតិប្រជាពលរដ្ឋ និងការប្រមាណចំនួនការិយាល័យបោះឆ្នោត»។ នេះយោងបើតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨នេះ។
គ.ជ.ប បានឱ្យដឹងថា កម្មវិធីនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ វេលាម៉ោង១៖០០នាទីព្រឹក នៅសាលសន្និសីទសារព័ត៌មាន ជាន់ទី១ នៃទីស្តីការ គ.ជ.ប អគារថ្មី វិថីតរដ្ឋសភា សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ស្ថាប័នពាក់ព័ន្ធដែលចូលរួម រួមមាន៖ តំណាងក្រុមប្រឹក្សាធម្មនុញ្ញា, ក្រសួងពាក់ព័ន្ធនានា, តំណាងគណបក្សនយោបាយ, តំណាងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ, តំណាងស្ថានទូតជប៉ុន និងអ្នកសារព័ត៌មានជាតិ អន្តរជាតិ។
សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដូចខាងក្រោម៖