(ភ្នំពេញ)៖ ដោយសារកន្លងមក មានអាជីវកម្ម ភោជនីយដ្ឋាន អាហារដ្ឋានមួយចំនួន បានប្រើប្រាស់បញ្ជីមុខម្ហូបឈ្មោះ «ព្រះផ្លោះជញ្ជាំងស៊ុប» ដែលនាំឱ្យប៉ះពាល់ដល់សាសនា ក៏ដូចជាប៉ះបាល់ដល់សីលធម៌ក្នុងសង្គមកម្ពុជាផងនោះ ក្រសួងទេសចរណ៍ បានចេញសារាចរណែនាំដល់អាជីវកម្មទេសចរណ៍ទាំងនោះ ត្រូវបញ្ឈប់ការប្រើឈ្មោះមុខម្ហូបមិនគប្បីនេះជាបន្ទាន់។
តាមរយៈសារាចរណែនាំ ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ ក្រសួងទេសចរណ៍ ក៏បានអំពាវនាវបន្ថែមដល់គ្រប់អាជីវកម្មទេសចរណ៍ទាំងអស់ផងដែរ មិនត្រូវប្រើប្រាស់ឈ្មោះមុខម្ហូបទាំងឡាយណាដែលប៉ះពាល់ដល់សាសនា និងសីលធម៌សង្គមខ្មែរជាដាច់ខាត។
ក្នុងករណីល្មើសនឹងសារាចរណែនាំនេះ អាជីវកម្មដែលប្រព្រឹត្តល្មើសទាំងនោះ នឹងទទួលរងនូវការពិន័យតាមប្រការរួមស្ដីពី ការពិន័យអន្តរការណ៍ជាប្រាក់ ចំពោះអ្នកប្រព្រឹត្តល្មើសនឹងច្បាប់ និងលិខិតបទដ្ឋានគតិយុត្តស្ដីពីទេសចរណ៍។
ខាងក្រោមនេះ ជាសារាចរណែនាំរបស់ក្រសួងទេសចរណ៍៖