(ភ្នំពេញ)៖ មេបញ្ជាការអាវុធហត្ថខេត្តព្រះវិហារ លោកឧត្តមសេនីយ៍ត្រី កង សៅគុណ តាមរយៈអង្គភាពព័ត៌មាន Fresh News ធ្វើលិខិតបំភ្លឺជូនសាធារណៈជន ឲ្យបានជ្រាបច្បាស់ ជុំវិញការចោទប្រកាន់របស់មន្ដ្រីអាវុធហត្ថក្រោមឱវាទ រឿងស៊ីដាច់លុយចំនួនអស់៨០លានរៀល ដែលជាប្រាក់ឧបត្ថម្ភជូនអង្គភាព ដើម្បីចែកដល់មន្រ្តី។
លោកឧត្តមសេនីយ៍ត្រីមេបញ្ជាការ បានបកស្រាយជុំវិញការចោទប្រកាន់ស៊ីដាច់លុយនេះថា លុយដែលនាយឧត្តមសេនីយ៍ ហ៊ីង ប៊ុនហៀង ចំនួន១២,៥០០ដុល្លារនេះ គឺផ្ដល់សម្រាប់ទិញសម្ភារ តម្លើងវិទ្យុទាក់ទងបម្រើឲ្យការងារសន្ដិសុខ នៅតាមមូលដ្ឋាន មិនមែនសម្រាប់ចែកដល់មន្ដ្រីអាវុធហត្ថទេ។
សូមអានខ្លឹមសារលម្អិត នៃលិខិតបំភ្លឺរបស់លោកមេបញ្ជាការ កង សៅគុណ ដែលមានទាំងស្រុងនៅខាងក្រោមនេះ៖