(ភ្នំពេញ)៖ នៅថ្ងៃអាទិត្យសប្ដាហ៍ថ្មីនេះ អង្គភាពព័ត៌មាន Fresh News សូមលើកយកនូវទស្សនវិជ្ជាពិសេសៗចំនួន១០ថ្មីទៀត មកបង្ហាញជូនមិត្តអ្នកអានបន្តទៀត ដែលវាចារមាសទាំងនេះ សុទ្ធសឹងតែសម្រឹតសម្រាំងចេញពីសៀវភៅទស្សនវិជ្ជាមួយចំនួន។
ទស្សនវិជ្ជាទាំង១០នោះ រួមមាន៖
១៖ កុំរង់ចាំរហូតទាល់តែអ្នកក្រោមបង្គាប់ធ្វើត្រូវល្អឥតខ្ចោះ ទើបសរសើរពួកគេ។ លោក ខេន ប្លានឆាត ចនសុន (Ken Blanchard, Jonhson)។
២៖ អ្វីដែលអ្នកក្រោមធ្វើឱ្យអ្នកមិនសប្បាយចិត្ត សូមអ្នកកុំយកវាទៅអនុវត្តចំពោះថ្នាក់លើរបស់អ្នក។ លោក ខុង ជឺ បិតាទស្សនវិទូបុរាណចិន។
៣៖ នៅពេលដែលគ្មានរដ្ឋ ឬគ្មានក្រុម មនុស្សមានសេរីភាពក្នុងឯករាជ្យភាព តែនៅពេលមានក្រុម ឬមានរដ្ឋ មនុស្សគឺត្រូវស្ថិតនៅក្រោមអ្នកដឹកនាំ ឬក្រោមច្បាប់។ លោក សង់សាក់ រូស្សូ ទស្សនវិទូនយោបាយបាំរាំង។
៤៖ ការប្រើអំណាចជិះជាន់របស់អ្នកដឹកនាំផ្ដាច់ការ ដែលធ្វើឱ្យប្រជាជនមានជីវភាពធូរធារ វាល្អប្រសើរជាងការផ្ដល់សិទ្ធិសេរីភាពរបស់អ្នកដឹកនាំប្រជាធិបតេយ្យ ដែលធ្វើឱ្យប្រជាជនស្ពឹកស្រពន់ ខ្ជិលច្រអូស និងក្រីក្រ។ លោក បារូ ឌឺ ម៉ង់តេស្គីយ៉ឺ (Baro De Montesquieu) ទស្សនវិទូនយោបាយជនជាតិបារាំង។
៥៖ អ្នកដឹកនាំដែលទទួលបានភាពជោគជ័យ គឺជាអ្នកដែលក្លាហានហ៊ានធ្វើ ខណៈដែលអ្នកដទៃនៅតែស្ទាក់ស្ទើរ។ លោក ចន ម៉ាកវែល (Jonh C. Mawwell) អ្នកនិពន្ធជនជាតិអាមេរិក។
៦៖ អ្នកដែលប្រព្រឹត្តខុស គឺជាមនុស្សធម្មតា ប៉ុន្តែអ្នកដែលកែប្រែកំហុស គឺជាមនុស្សក្លាហាន។ លោក ចច វ៉ាស៊ីនតោន ប្រធានាធិបតីទី១ នៃសហរដ្ឋអាមេរិក។
៧៖ គោលការណ៍ទាំងឡាយរបស់រដ្ឋាភិបាលប្រជាធិបតេយ្យ គឺមិនត្រូវផ្ញើសេចក្ដីទុកចិត្តទៅលើបុគ្គលណាដែលប្រើប្រាស់អំណាច ដើម្បីបំផ្លាញសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ។ លោក ចន អាដាម ប្រធានាធិបតីទី២ នៃសហរដ្ឋអាមេរិក។
៨៖ ពេលខ្លះការបង្កចលាចលបន្ដិតបន្ដួច ប្រៀបបានដូចជាការចាក់ថ្នាំបំប៉នសុខភាពដល់រដ្ឋាភិបាល។ លោក ថូម៉ាស ចេហ្វហ្វឺរសុន ប្រធានាធិបតីទី៣ នៃសហរដ្ឋអាមេរិក។
៩៖ មនុស្សដែលឥតប្រាជ្ញាតែងតែណែនាំផ្លូវដែលមិនគួរណែនាំ។ ព្រះសម្មាសម្ពុទ្ធ
១០៖ មាសទាំងអស់ ទាំងនៅលើដី និងនៅក្រោមដីមិនអាចដូរជាមួយគុណធម៌បានឡើយ។ លោក ប្លាតុង ទស្សនវិទូបុរាណក្រិច៕