(បន្ទាយមានជ័យ)៖ នៅថ្ងៃទី១៦ខែកញ្ញាឆ្នាំ២០១៨ កម្លាំងចម្រុះ បានចុះបង្ក្រាបទល្មើសជលផលខាងលិចបឹងទន្លេសាប ក្នុងភូមិសាស្គ្រស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ដោយរឹបអូស និងដុតបំផ្លាញសាច់អួនជាង៣.០០០ម៉ែត្រ បង្គោលឫស្សីជាង២.០០០ដើម និងលែងត្រីចម្រុះជិត២០០គីឡូក្រាម ។
វរៈសេនីយ៍ទោ ប៊ុន ណាំអៀង មេបញ្ជាការរទទួលការងារព័ត៌មាន និងសន្តិសុខ និងបង្ក្រាបបទល្មើសធនធាននៃកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានប្រាប់ថា ៖ដោយមានការណែនាំពី នាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងដាក់វិធានការពី ឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
លោកបានដឹកនាកម្លាំងជំនាញកងរាជអាវុធហត្ថខេត្ តនិងស្រុកមង្គលបូរី និងស្រុកព្រះនេត្រព្រះចំនួន២៥នាក់សហការជាមួយមន្ត្រីរដ្ឋបាលជលផលស្រុកមង្គលបូរី និងមន្ត្រីអាជ្ញាធរបឹងទន្លេសាបសរុបចំនួន៣០នាក់បានចុះស្រាវជ្រាវកំណត់មុខសញ្ញាបានចុះប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទមាន បរចាប់ត្រីចំនួន៥ និងសាច់អួនជាង៣.០០០ម៉ែត្រ និងមង្គោលឫស្សីជាង២.០០០ដើម និងលេងត្រីចម្រុះជិត២០០គីឡូក្រាមនៅចំណុចព្រៃបឹងសំបុកសត្វនិងបឹងអាត្រាំក្នុងភូមិសាស្គ្រស្រុកមង្គលបូរីនិងស្រុកព្រៈនេត្រព្រៈខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា ក្រោយពេលដែលបង្ក្រាបបទល្មើសនេសាទខុសច្បាប់ បានធ្វើការណែនាំអប់រំម្ចាស់ដាក់ឧបករនេសាទល្មើសច្បាប់ចំនួន៥នាក់មាន១៖ ឈ្មោះ ទុយ ទ្រី ភេទប្រុសអាយុ២២ឆ្នាំ ២៖ ឈ្មោះ ផុក ប៊ូ ភេទប្រុសអាយុ៣២ឆ្នាំ៣.ឈ្មោះ យឹម ជុន ភេទប្រុសអាយុ៥៣ឆ្នាំ ៤៖ ឈ្មោះ សុខ រ៉េត ភេទប្រុសអាយុ៤៧ឆ្នាំ ៥៖ ឈ្មោះ ដេត ដា ភេទប្រុសអាយុ៣០ឆ្នាំ អ្នកទាំងនេះរស់នៅភូមិ/ឃុំព្រៃចាស់ស្រុកឯកភ្នំខេត្តបាត់ដំបូង និងឧបករដែលបង្ក្រាបបានត្រូវបានសមត្តកិច្ចចម្រុះដុតបំផ្លាញចោលនៅកន្លែងជាង់ស្តែង។
លោកវរៈសេនីយ៍ទោ បានណែនាំដល់អ្នកដាក់ឧបករបទល្មើសនេសាទល្មើសច្បាប់នៅពេលរដូវហាមឃាត់ចាប់ពីខែមិថុនា ដល់ខែតុលាត្រូវបញ្ឈប់សកម្មភាពប្រើប្រាស់ឧបករល្មើស និងច្បាប់រកជាលក្ខណៈគ្រួសារស្របច្បាប់ ហើយចូលរួមថែរក្សាមច្ឆាជាតិទាំងអស់៕