(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន៣,២៨៥គ្រឿង រកឃើញល្មើសច្បាប់ ៦៥៦គ្រឿង អប់រំ១៩៨គ្រឿង និងផាកពិន័យ៤៥៨គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៦ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៧៥៣រឿង, អប់រំ១១៥គ្រឿង និងផាកពិន័យ៣៨៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៦ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៦ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៤៣,២៣៣គ្រឿង រកឃើញយានយន្តល្មើស ៨,៦៣៤គ្រឿង ក្នុងនោះអប់រំ ៣,៣៨៧គ្រឿង និងផាកពិន័យ ៥,២៤៧គ្រឿង៕