(ភ្នំពេញ)៖ សាស្ត្រាចារ្យស្ម័គ្រ ក្នុងវគ្គបំប៉ន Bacll នៅរាជធានីភ្នំពេញ ចំនួន៣៧៨នាក់ មកពីវិទ្យាល័យចំនួន៣៤ នៅរាជធានីភ្នំពេញ ទទួលបានបណ្ណសាស្ត្រាចារ្យស្ម័គ្រចិត្ត ក្នុងឱកាសនៃពិធីអបអរសាទរលទ្ធផល ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ អមជាមួយវេទិកាតម្រង់ទិសការសិក្សា នាសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
ពិធីនេះ បានរៀបចំធ្វើឡើងក្រោមអធិបតីភាព លោក សាយ សំអាល់ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក រាជធានីភ្នំពេញ និងលោក សរ សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ព្រមទាំងសិស្សានុស្ស អាណាព្យាបាលសិស្ស លោកគ្រូ-អ្នកគ្រូ និងស្ថាប័នពាក់ព័ន្ធប្រមាណជាង៧០០នាក់ នៅអគារខេមរានី ទីស្នាក់ការ ស.ស.យ.ក រាជធានីភ្នំពេញ។
គូសបញ្ជាក់ថា សាស្ត្រចារ្យស្ម័គ្រចិត្ត ដែលទទួលបានបណ្ណនេះ នឹងទទួលបានអត្ថប្រយោជន៍ ពីក្រុមហ៊ុនអាជីវកម្មនានា ដែលជាដៃគូ (ទទួលបានការបញ្ចុះតម្លៃពី១៥% ទៅ៥០%) ពីក្រុមហ៊ុនជាដៃគូ (ដូចមានក្នុងបណ្ណផ្នត់ខាងក្រោម)៕