Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋសភា អាណត្តិថ្មី បើកកិច្ចប្រជុំ​​ គណៈកម្មាធិការរអចិន្រ្តៃយ៍ លើកដំបូង នៅថ្ងៃស្អែក

16-09-2018 15:32

(ភ្នំពេញ)៖ រដ្ឋសភា អាណត្តិទី០៦ នឹងបើកកិច្ចប្រជុំគណៈកម្មាធិការរអចិន្រ្តៃយ៍លើកដំបូង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ស្អែកនេះ នៅវិមានរដ្ឋសភា។ កិច្ចប្រជុំនេះ ក្រោមអធិបតីភាព សម្តេច ហេង សំរិន ប្រធានរដ្ឋភា ដោយមានការចូលរួមពីតំណាងគណៈកម្មការជំនាញទាំង១០ផងដែរ។

សូមបញ្ជាក់ថា រដ្ឋសភាថ្មីត្រូវបានបង្កើតឡើង កាលពីថ្ងៃទី០៥-០៦ ខែកញ្ញា ឆ្នាំ២០១៨ បន្ទាប់ពីលទ្ធផលនៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី០៦ ត្រូវបានប្រកាស។

រដ្ឋសភាអាណត្តិថ្មី បន្តដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដោយមានការកែសម្រួលរចនាសម្ព័ន្ធមួយចំនួន ចេញពីរដ្ឋសភាកាលពីអាណត្តិមុន៕