(ត្បូងឃ្មុំ)៖ លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានលើកឡើងថា ជ័យជំនះរបស់ គណបក្សប្រជាជនកម្ពុជា ជាប្រវត្តិសាស្រ្តនេះ គឺមួយផ្នែកធំ កើតចេញពីការប្រឹងប្រែងរបស់សមាជិក សមាជិការទាំងអស់គ្នា។
លោក វង សូត ប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយស្រុកពញាក្រែក ក៏បានថ្លែងអំណរគុណ ដល់សមាជិកគណបក្សប្រជាជនកម្ពុជា នៅឃុំក្រែក ស្រុកពញាក្រែកទាំងអស់ ដែលបានអញ្ជើញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនកុះករ ធ្វើឲ្យសំឡេងឆ្នោតមានការកើនឡើងខ្លាំងពិសេសស្រុកពញាក្រែកនេះតែម្ដង។
ការលើកឡើងរបស់ លោក វង សូត បានធ្វើឡើង នៅក្នុងពិធីជួបសំណេះណាល នឹងរៀបចំអាហារសាមគ្គីជូនសមាជិកសមាជិការ នៅឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ប្រមាណជាង២០០០នាក់ នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៨នេះ។
ពិធីជួបសំណេះណាល នឹងរៀបចំអាហារសាមគ្គី នាពេលនេះ គឺធ្វើឡើងដើម្បីថ្លែងអំណរគុណ ដល់បងប្អូនសមាជិកសមាជិការ ដែលបានអញ្ជើញបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាពេលកន្លងទៅ។
ថ្លែងក្នុងឱកាសនោះដែរ លោក វង សូត ក៏បានផ្ដាំផ្ញើទៅដល់សមាជិកគណបក្សទាំងអស់ សូមគាំទ្ រនិងជឿជក់ទុកចិត្ត លើគណបក្សប្រជាជនកម្ពុជា នាអាណត្តិក្រោយបន្តទៀត ដើម្បីចូលរួមរក្សាស្ថិរភាព សន្តិសុខ សុខសុវត្តិភាព និង អភិវឌ្ឍន៍ប្រទេសជាតិរីកចម្រើនបន្តជានិរន្តរទៅមុខទៀត៕