(ភ្នំពេញ)៖ បុរីភ្នំពេញថ្មី ចាប់ផ្តើមបើកលក់គម្រោងថ្មីរបស់ខ្លួន២ទីតាំង ក្នុងពេលតែមួយ ចាប់ពីថ្ងៃជួនដំណឹងនេះហើយ និងបញ្ចុះតម្លៃពិសេសពី ២-៨%ក្នុងខែកញ្ញាឆ្នាំ២០១៨នេះ។ គម្រោងថ្មីទី១ ឈ្មោះបុរីភ្នំពេញថ្មី គ្រីស្តាល់ផាក មានទីតាំងតាមបណ្តោយផ្លូវវេងស្រេង បត់ចូលផ្លូវអង់តាមិញចម្ងាយ២០០ម៉ែត្រ បញ្ចុះតម្លៃពិសេសរហូតដល់ទៅ៨% និងបញ្ចុះបន្ថែម៥,០០០ដុល្លារ សម្រាប់អតិថិជនដែលកក់ផ្ទះ១ល្វែងក្នុងខែកញ្ញា ឆ្នាំ២០១៨នេះ។
គម្រោងថ្មីទី២ ឈ្មោះបុរីភ្នំពេញថ្មី ដឹហាមូនីវីល្លិ៍ មានទីតាំងតាមបណ្តោយផ្លូវ ៥៩៨ ឬ ផ្លូវ ឯកឧត្តមជាសុផារ៉ា ដែលមានចំងាយ ប្រមានត្រឹមតែ១គីឡូមែត្រ ពីរង្វង់មូលខេមកូស៊ីធី ឬ ១,៥គីឡូមែត្រពីផ្សារទំនើបអីអនម៉លទី២។ ក្រុមហ៊ុន បានខិតខំរៀបចំឡើង ដោយជ្រើសរើសយកទីតាំងសម្រាប់គម្រោងទាំងពីរនេះ ដើម្បីអភិវឌ្ឍន៍ដោយសារតែទីតាំងទាំងពីរនេះ មានភូមិសាស្ត្រល្អ តាមបណ្តោយធំទូលាយ ជាពិសេសគំម្រោងទាំងពីរនេះស្ថិត នៅក្នុងតំបន់ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនាពេលបច្ចុប្បន្ន និងពេលខាងមុខ។
ក្រុមហ៊ុន បានរៀបចំតាមមាត្រដ្ឋានលំនៅឋានរស់នៅដ៏ល្អរួចជាស្រាច់ ដោយមានការចាក់ផ្លូវបេតុងធំទូលាយ តភ្ជាប់ប្រព័ន្ធទឹក ប្រព័ន្ធភ្លើង ប្រព័ន្ធលូ ដែលអមទៅដោយសួនច្បារមានដើមឈើធំៗ ស្រស់បំព្រង និង ហេដ្ឋារចនាសម្ព័ន្ធមានសភាពធំទូលាយ។
បុរីភ្នំពេញថ្មី មានលក់ ផ្ទះល្វែង វីឡាកូនកាត់ វីឡាភ្លោះ វីឡាឃ្វីន និងវីឡាឃ្វីនB! សូមរួសរាន់ឡើង ទំនាក់ទំនងទូរស័ព្ទលេខ៖ 012719559, 012 933666, 011933666, 012270123, 097 8157777, 010240123, 061612345 ៕