(ភ្នំពេញ)៖ ហាងលក់ស្បែកជើងម៉ាក Skechers សាខាផ្លូវព្រះសីហនុ ក្រោយផ្អាកដំណើរការ ដើម្បីកែប្រែរចនាបទហាងថ្មី កាន់តែមានផាសុខភាព និងទាក់ទាញ បានដាក់ដំណើរការឡើងវិញ នាល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ ជាមួយការបញ្ចុះតម្លៃពិសេស២០%។ ការបញ្ចុះតម្លៃនេះ សម្រាប់គ្រប់អតិថិជន ដែលអញ្ជើញមកកាន់ហាងនេះផ្ទាល់ ចាប់ពីថ្ងៃនេះតទៅ រហូតថ្ងៃទី៣០ ខែកញ្ញា។
ជំនួសមុខឲ្យតំណាងក្រុមហ៊ុន ក្នុងឱកាសជាអ្នកកាន់កម្មវិធី កញ្ញា មាន សូនីតា តារាសម្តែងដ៏ល្បីឈ្មោះ កំពុងបោះសម្លេងនៅកម្ពុជា បានប្រកាសឡើង យ៉ាងឱឡារឹកថា ស្បែកជើងម៉ាក Skechers នឹងបើកដំណើរការសាខាថ្មីមួយទៀត ជូនដល់ប្រជាពលរដ្ឋ រស់នៅខេត្តសៀមរាប ដែលមានទីតាំងក្នុងផ្សារទំនើប The Heritage Walk ក្នុងពេលឆាប់ៗខាងមុខនេះ។
កញ្ញាបានឲ្យដឹងទៀតថា ក្រុមហ៊ុននឹងព្យាយាមពង្រឹកសាខាបន្ថែម ទាំងនៅក្នុងរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានា ក្នុងឆ្នាំក្រោយនេះផងដែរ ដោយក្រុមហ៊ុនមានភាពជឿជាក់ថា អតិថិជននឹងមានការគាំទ្រ កាន់តែច្រើនឡើងថែមទៀត ជាមួយផលិតផល ស្បែកជើងម៉ាក Skechers ហើយក្រុមហ៊ុន សន្យានឹងមិនធ្វើឲ្យអតិថិជន ខកបំណងឡើយ។
គួរបញ្ជាក់ថា ស្បែកជើងម៉ាក Skechers ជាផលិតផលនាំចូលមកពីសហរដ្ឋអាមេរិក ដែលស្បែកជើងនេះ បានគិតគូរពីភាពទន់ ហើយស្រាល ងាយស្រួលបត់បែន និងធ្វើឲ្យអ្នកប្រើប្រាសើមានផាសុភាព ទាំងពេលដើរ និងការធ្វើលំហាត់ប្រាណផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្បែកជើងនេះ អាចប្រើប្រាស់បានសម្រាប់មនុស្សគ្រប់វ័យ ទាំងបុរស នារី និងក្មេងៗ។
សាខាផ្លូវព្រះសីហនុ ដែលជាហាងទី១នៅរាជធានីភ្នំពេញ បានបើកដំណើរការ តាំងពីខែមិថុនា ឆ្នាំ២០១០មកម្ល៉េះ។ ស្បែកជើងម៉ាល្បីនេះ ត្រូវបាននាំចូលផ្តាច់មុខ មកប្រទេសកម្ពុជា ដោយក្រុមហ៊ុន V2V Corporation និងបានបន្តពង្រីកសក្តានុពល ក៏ដូចជាបន្ថែមលើសេវាបម្រើជូន ដល់អតិថិជនរបស់ខ្លួន កាន់តែងាយស្រួល។ បច្ចុប្បន្ន ហាងលក់ស្បែកជើង ដ៏ស៉ីវីល័យនេះ បានបើកដំណើរការហាង ពីរទៀតរួចរាល់ហើយ ក្នុងនោះសាខាទី២ មានទីតាំងស្ថិតនៅផ្សារទំនើបអ៊ីអនម៉ល១ (ជាន់ទី១) និងសាខាទី៣ ស្ថិតនៅផ្សារទំនើបអ៊ីនអន សែនសុខ (អ៊ីអន២) ជាន់ទី២៕