(ភ្នំពេញ)៖ ម៉ូតូ Suzuki nex និង Suzuki Let's ស៊េរីថ្មី ឆ្នាំ២០១៩ ត្រូវបានក្រុមហ៊ុន អូ អឹម ស៊ី ដាក់បង្ហាញលក់ជាផ្លូវការ នៅលើទីផ្សារកម្ពុជាហើយ ជាមួយនឹងការរចនា កាន់តែទំនើប និងទាន់សម័យ នាយប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨។
បើតាមលោកឧកញ៉ា ស៊ីវ ថៃ នាយកក្រុមហ៊ុន អូ អឹម ស៊ី បានឲ្យដឹងថា Suzuki nex បានផលិតឡើងដោយផ្ចិតផ្ចង់បំផុត ទាំងសោភ័ណ្ឌភាព និងគុណភាព ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺស៊េរីថ្មីឆ្នាំ ២០១៩ របស់ Suzuki nex បានបំពាក់ឧបករណ៍ផ្ដាច់សាំងដោយស្វ័យប្រវត្ដិ (Fuel Cut Sensor) ដើម្បីការពារសុវត្ថិភាពម៉ូតូ ពេលដួលរលំ។
នាយកក្រុមហ៊ុន អូ អឹម ស៊ី បានបន្ដទៀតថា ទន្ទឹមគ្នានេះដែរ Suzuki nex ស៊េរីថ្មី ២០១៩ បានបន្ថែមនូវចំណុច ទាក់ទាញមួយចំនួនទៀត កាន់តែស្រស់សង្ហា ដូចជា៖
* តែមរចនាម៉ូតថ្មីស្រស់ស្អាត
* ផ្ទៃកុងទ័រថ្មីទាំងស្រុង រចនាម៉ូតបែបស្ព័រ
* ស្ដុប, ស៊ីញ៉ូក្រោយប្រភេទ Smoke មានពន្លឺកាន់តែច្បាស់ល្អ និងមិនធ្វើឲ្យចាំងភ្នែក
* គំរបស៊ីម៉ាំងរចនាម៉ូតថ្មី និងបន្ថែមបន្ទះក្រូមពីលើបន្ថែមទៀត
* ស្បែកកែបប្ដូរពណ៌ថ្មី២ពណ៌ ស្រស់សង្ហា មានគុណភាពខ្ពស់ មិនរអិល
* ខ្នងកង់ត្រូវបានរចនាលំអរ ដោយថេបពណ៌ស្រស់ស្អាត សក្ដិសមនឹងពណ៌ម៉ូតូ
* កាងក្រោយប្ដូរពណ៌ថ្មី ពីទឹកប្រាក់ទៅជាពណ៌ស
* Suzuki nex ស៊េរីថ្មី ២០១៩ មានច្រើនពណ៌ អាចជ្រើសរើសបានជាមួយនឹង៖ ពណ៌ស, ពណ៌ Mat Silver, ពណ៌ស-ផ្កាឈូក និងពណ៌ស-ទឹកក្រូច ជាប្រភេទពណ៌ថ្មី២ពណ៌ មានភាពស្រស់ស្អាត។
ដោយឡែក Suzuki Let's វិញ បានបំពាក់នូវបច្ចេកវិទ្យា LEaP ដ៏ទំនើប ស៊ីសាំងតិច កម្លាំងខ្លាំង ងាយស្រួលបញ្ឆេះ គ្មានកាកសំណល់បំពុលដល់បរិស្ថាន និងមានបំពាក់ឧបករណ៍ផ្ដាច់ប្រព័ន្ធសាំង ដោយស្វ័យប្រវត្ដិ ដើម្បីការពារសុវត្ថិភាពពេលម៉ូតូដូលរលំ ហើយបច្ចេកវិទ្យាពិសេសនេះ មានបំពាក់តែលើម៉ូតូប្រភេទអូតូរបស់ Suzuki តែប៉ុណ្ណោះ។
Suzuki Let's ស៊េរីឆ្នាំ ២០១៩ មានច្រើនពណ៌សំរាប់អតិថិជន អាចធ្វើការជ្រើសរើសជាមួយ នឹងពណ៌ស, ពណ៌ស-ក្រហម, ស-ខៀវ។ ចំណុចដែលបានលើកឡើង ខាងលើនេះ គឺបញ្ជាក់ឲ្យឃើញថា Suzuki nex និង Suzuki Let's មានលក្ខណៈពិសេស ទំនើបទាន់សម័យ ប្រកបដោយគុណភាពខ្ពស់ ដែលជាជំរើសទី១ សំរាប់អតិថិជន SUZUKI៕