(កំពង់ចាម)៖ កម្លាំងនគរបាលខេត្តកំពង់ចាម នៅល្ងាចថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានបន្ដប្រតិបត្តិបង្ក្រាបបទល្មើសគ្រឿងញៀនមួយករណី នៅភូមិស្ពឺស្រុកចំការលើ ដោយឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់។
ស្នងការនគរបាលខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ទោ ឯម កុសល បានឲ្យដឹងថា ការបង្ក្រាបគ្រឿងញៀននេះ ត្រូវបានធ្វើឡើងដោយកម្លាំងជំនាញខេត្ត សហការជាមួយជំនាញស្រុកចំការលើ ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទី១៖ឈ្មោះ ប៉ាន ដារ៉ា អាយុ២៤ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ, ទី
២៖ឈ្មោះ សាន ដាលុច អាយុ២៩ឆ្នាំ នៅភូមិពែងមាសជើង ឃុំស្ពឺ ស្រុកចំការលើ និងទី៣៖ឈ្មោះ យីម គីមសេង អាយុ២៦ឆ្នាំ នៅភូមិស្ពឺកើត ឃុំស្ពឺ ស្រុកចំការលើ។ ក្នុងនោះកម្លាំងជំនាញ ដកហូតបាន ម្សៅក្រាមពណ៌សចំនួន០៥កញ្ចប់, ជញ្ជីងអេឡិចត្រូនិច០១គ្រឿង, ទូរស័ព្ទដៃ០៧គ្រឿងុំ ម៉ូតូ០២គ្រឿង, ប្រាក់ញុះញង់១៥០,០០០រៀល និងឧបករណ៍សេពគ្រឿងញៀនមួយចំនួន។ បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីកសាងសំណុំរឿងចាត់ការបន្ដតាមច្បាប់៕