(ភ្នំពេញ)៖ យោងតាមរបាយការណ៍ពី នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន៤លើក (យប់២លើក) បណ្តាលឱ្យរងរបួសធ្ងន់៩នាក់ (ស្រី៣នាក់)។ ក្នុងនោះអ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍៣នាក់។ មូលហេតុដែលបណ្តាលឲ្យកើតមាន ករណីគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្មើសល្បឿន ២លើក, មិនគោរពសិទ្ធិ ២លើក។
នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍៤លើកនេះ បណ្តាលឲ្យខូចខាតយានយន្ត សរុបចំនួន៨គ្រឿង រួមមាន ម៉ូតូ ចំនួន៣គ្រឿង, រថយន្តធុនតូច ចំនួន៣គ្រឿង និងរថយន្តធំ ១គ្រឿងនិងគោយន្ត១គ្រឿង។
តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេសរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨ មានគ្រោះថ្នាក់ចំនួន១១៨លើក ស្លាប់ចំនួន៥៣នាក់ របួសសរុបចំនួន១៦០នាក់ របួសធ្ងន់១២៣នាក់ របួសស្រាលចំនួន៣៧នាក់៕