(សៀមរាប)​៖​ សេចក្តីរាយការណ៌ពីភ្នាក់ងារ Fresh News ប្រចាំខេត្តសៀរាប​ បានឲ្យដឹងក្នុងព័ត៌មានជំហានដំបូងថា អគារមួយដែលមានទីតាំងនៅជិត Pubstreet ផ្សារចាស់ខេត្តសៀមរាប បានបាក់រលំសង្កត់មនុស្ស៥នាក់ ឲ្យរងរបួស​ដែលហេតុការណ៌ដ៏អាក្រក់នេះបានកើតឡើងនាម៉ោងជិត១រំលងអាធ្រាត ឈានចូលថ្ងៃទី១៦ ខែ​កញ្ញា ​ឆ្នាំ២០១៨​ ដែលមានទីតាំងស្ថិតនៅជិត​ តំបន់ Pubstreet ផ្សារចាស់ភូមិមណ្ឌល៣​ សង្កាត់ស្វាយដង្គំ​ ក្រុងសៀមរាប។ 

លោក ហួត សុធី ស្នងការរងទទួលផែនសន្តិសុខបានប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តសៀមរាបឲ្យដឹងថា កម្មករដែលជាប់ក្នុងការបាក់រលំអគារខាងលើមានចំនួន៥ ដោយនៅពេលនេះ៤នាក់ បានយកចេញបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យហើយ ដោយឡែកនៅសល់ម្នាក់ទៀតដែលគាប់ជាប់អាជ្ញាធរ កំពុងប្រើមធ្យោបាយវាយកំទេចនឹងស្ទួចថ្មដើម្បីយកមនុស្សចេញ។

ព័ត៌មានលម្អិតផ្សាយពេលក្រោយ!