(កណ្ដាល)៖ លោក ហ៊ីង ប៊ុនហៀង អនុប្រធានគណៈពង្រឹងខេត្ត និងជាប្រធានក្រុមការងារថ្នាក់ជាតិ ប្រចាំស្រុកកណ្កាលស្ទឹង ខេត្តកណ្កាល បានថ្លែងថា ទោះបីគណបក្សប្រជាជនកម្ពុជាទទួលបានជោគជ័យ ក្នុងការជ្រើសតាំងតំណាងរាស្ត្រកន្លងមកក៏ដោយ ក៏គណបក្សប្រជាជនកម្ពុជា នៅតែបន្តកាខិតខំប្រឹងប្រែង ដូចភ្លៀងរលឹម បន្តការចុះជួយអភិវឌ្ឍន៍តាមមូលដ្ឋាន និងបម្រើប្រជាពលរដ្ឋ ឲ្យបានកាន់តែខ្លាំងក្លាថែមទៀត ដើម្បីឆ្លើយតបទៅនិងគុណបំណាច់របស់ប្រជាពលរដ្ឋបានបោះឆ្នោតគាំទ្រ។
ការថ្លែងបែបនេះ របស់លោក ហ៊ីង ប៊ុនហៀង ត្រូវបានធ្វើឡើងនៅក្នុងពិធីបើកសិក្ខាសាលាបូកសរុប សកម្មភាពការងារគណបក្ស និងលទ្ធផលបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៦ នៃរដ្ឋសភាជាតិ ក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ ដែលសមាជិកមកពីស្រុកកណ្ដាលស្ទឹង ស្រុកកោះធំ មានចំនួន១,៧៧០នាក់។
ក្នុងនាមប្រធានក្រុមការងារគណៈពង្រឹងមូលដ្ឋានខេត្តកណ្ដាល លោក ហ៊ីង ប៊ុនហៀង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងដឹងគុណចំពោះប្រជាពលរដ្ឋ និងក្រុមការងារចុះជួយស្រុកទាំងអស់ បានបំពេញការងារបានល្អជូនបក្ស និងបានទៅបោះឆ្នោតជូនគណក្សប្រជាជនកម្ពុជាដ៏ច្រើនលើសលុប ធ្វើឲ្យគណបក្សបានទទួលជ័យជម្នះយ៉ាងត្រចះត្រចង់។
ជ័យជម្នះនេះបានបង្ហាញឲ្យឃើញថា ប្រជាជនកម្ពុជាមានការជឿជាក់យ៉ាងមុតមាំ លើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សតែមួយគត់ បានរួមសុក្ខរួមទុក្ខជាមួយប្រជាជនគ្រប់កាលៈទេសៈក្នុងរយៈពេលជិត៤០ឆ្នាំកន្លងមកនេះ ជាគណបក្សដែលបានសម្រេចសមិទ្ធផលយ៉ាងធំធេងជាប្រវត្តិសាស្រ្ត ជូនជាតិ និងជាគណបក្សមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដឹកនាំប្រទេសជាតិឲ្យសម្រេចបានជោគជ័យធំៗជាបន្តទៀត។
លោក ហ៊ីង ប៊ុនហៀង បានបន្ថែមថា អង្គសិក្ខាសិលានៅថ្ងៃនេះ សំដៅពិនិត្យមើលនូវសកម្មភាពការងារគណបក្ស ការងារចលនាមហាជន ការគ្រប់គ្រង សមាជិកបក្ស ការគៀងគរកម្លាំងរួមគាំទ្រគណបក្ស និងការប្រើប្រាស់កម្លាំងសរុបរួមទាំងការដកស្រង់បទពិសោធន៍ ដែលបានអនុវត្តកន្លងមក។ល។ ពិសេសស្វែង យល់ពីចំណុចវិជ្ជមាន សម្រាប់កសាងផែនការយូអង្វែងឆ្ពោះទៅកាន់ការបោះឆ្នោតនាពេល ខាងមុខទៀត តាមរយៈបទអន្តរាគមន៍ពីប្រតិភូតំណាង ដែលចូលរួមនេះ ដែលនឹងពង្រឹងចំណុចអវិជ្ជមានបំពេញកែលម្អចំណុចអវិជ្ជមាន និងស្រង់បានអ្វីថ្មីទៀតដែលស្រុកនីមួយៗបានឆ្លងកាត់ និងអនុវត្តន៍។
លោកបញ្ជាក់ថា លទ្ធផលដែលទទួលបាន គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយ និងកម្មវិធីកំណែទម្រង់ ដោយផ្តោតលើបណ្តាវិស័យសំខាន់មួយចំនួន ជាអាទិភាព ដើម្បីបំពេញតម្រូវកា របស់ប្រជាពលរដ្ឋទទួលបានសមាណចិត្ត គាំទ្រគណបក្សប្រជាជនកម្ពុជា៕