(ភ្នំពេញ)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៥ ខែកញ្ញានេះបានបញ្ជាក់ថា ការប្រកាសលទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ ឱ្យចូលរៀនថ្នាក់បរិញ្ញាបត្រនៅតាមគ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជនសម្រាប់ឆ្នាំសិក្សា២០១៨-២០១៩ ត្រូវបានពន្យារពេល ពីថ្ងៃទី១៧ មកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨វិញ។
លទ្ធផលនៃការជ្រើសរើសនិស្សិតអាហារូបករណ៍ នឹងមានផ្សព្វផ្សាយនៅក្នុងទំព័រ Facebook ផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា www.facebook.com/moeys.gov.kh ៕