(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤០៣៤គ្រឿង រកឃើញល្មើសច្បាប់ ៧១៧គ្រឿង អប់រំ៣២៧គ្រឿង និងផាកពិន័យ៣៩០គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៥ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន២០១៣រឿង, អប់រំ១៦៧គ្រឿង និងផាកពិន័យ៣១០គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៥ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៩,៩៤៨គ្រឿង រកឃើញយានយន្តល្មើស ៧,៩៧៨គ្រឿង ក្នុងនោះអប់រំ ៣១៦៩គ្រឿង និងផាកពិន័យ ៤,៧៨៩គ្រឿង៕