(ភ្នំពេញ)៖ ចាប់ពីវេលាម៉ោង៨ ដល់ម៉ោង១០រាត្រីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ The Melody បានឈានជើងដល់វគ្គពិសេសផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍បាយ័ន និង Fresh News គឺបេក្ខជន-បេក្ខនារីទាំងបីរូប បង្ហាញសមត្ថភាពរួមគ្នាជាមួយ Judge ដើម្បីបង្ហាញជូនទស្សនិកជនបានទស្សនាថា តើពួកគេសក្តិសមជាអ្នកដែលត្រូវឡើងទៅកាន់ពាន The Melody នៅសប្តាស៍ក្រោយដែរឬទេ?
ជាមួយសមត្ថភាព និងទេពកោសល្យអមដោយបទចម្រៀង Original បានធ្វើឱ្យពួកគេមានមោទនភាព ដោយបានឆ្លងកាត់វគ្គជម្រុះ បេក្ខជន បេក្ខនារី ជាច្រើនដែលឈានមកដល់វគ្គពិសេសនារាត្រីនេះ។
បទចំរៀងថ្មីៗ Original Song បាននិពន្ធ និងផលិតឡើងជាច្រើនបទ ដើម្បីមកបង្ហាញនូវរសជាតិថ្មីៗ ដែលមិនចំលងបរទេស ហើយពិតជាស្នាដៃរបស់កូនខ្មែរ។ ទូរទស្សន៍បាយ័ន កន្លងមក តែងឈានមុនក្នុងការលើកស្ទួយនូវស្នាដៃយុវជនខ្មែរ សិល្បៈ- វប្បធម៌ខ្មែរ តាមរយៈការបង្កើតកម្មវិធីជាច្រើន ដែលចូលរួមលើកស្ទួយដលើមុខមាត់ជាតិខ្មែរ មិនឱ្យចាញ់បរទេស និងបានផ្តល់ឱកាសឲ្យយុវជនខ្មែរ សិល្បករខ្មែរបញ្ចេញសមត្ថភាពរបស់ខ្លួនរួមចំណែកការពារនូវខឿនសិល្បៈខ្មែរ។
លោក ទិត ថាវរិទ្ធ ស្ថាបនិកកម្មវិធីប្រឡងចម្រៀងលំដាប់ជាតិ The Melody បានបញ្ជាក់ថា នៅរាត្រីនេះទស្សនិកជនពិតជាមិនខកបំណងឡើយ។ បេក្ខជន បេក្ខនារី ទាំងបីរូបនឹងបង្ហាញសមត្ថភាពពិសេស យកចិត្តពីគណៈកម្មការ និងទស្សនិកជនរាប់លាននាក់ ដើម្បីឈានដណ្តើមយកជ័យលាភី The Melody ព្រមទាំងបង្កើតឱកាសរាប់មិន អស់លើវិស័យសិល្បៈ កំពុងតែតែរីកចម្រើនឥតឈប់ឈរ។
កម្មវិធីដ៏ល្បីល្បាយលំដាប់ថ្នាក់ជាតិនេះ ក៏មានផ្សាយបន្តពីបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News ផងដែរនៅរាត្រីចាប់ពីម៉ោង៨ដល់ម៉ោង១០រាត្រីថ្ងៃសៅរ៍នេះ៕