(ត្បូងឃ្មុំ)៖ ឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា អនុប្រធានទី១ ក្រុមការងារថ្នាក់កណ្តាលចុះជួយខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៨នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយសិស្សានុសិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៨ មកពីស្រុកក្រូចឆ្មារ ស្រុកមេមត់ ស្រុកត្បូងឃ្មុំ និងក្រុងសួង។
សិស្សប្រឡង់បាក់ឌុបទាំអស់នេះ ចំនួន១,១៣៩នាក់ ដែលក្នុងនោះទទួលបាននិទ្ទេស A ៩នាក់, និទ្ទេស B ៤៧នាក់, និទ្ទេស C ៨១នាក់, និទ្ទេស D ២៤៧នាក់ និងនិទ្ទេស E ៧៥៥នាក់។
ក្នុងឱកាសនេះ ឧបនាយករដ្ឋមន្ដ្រី ជា សុផារ៉ា បានផ្តល់ជូននាយក នាយករង និងមន្ត្រីការិយាល័យអប់រំ មកពី៤ក្រុង ស្រុកចំនួន៦៥នាក់ ក្នុងម្នាក់១៥០,០០០រៀល សិស្សានុសិស្សនិទ្ទេស៩នាក់ ម្នាក់ម៉ូតូមួយគ្រឿង ថវិកា១០០,០០០រៀល និងសិស្សានុសិស្ស ដែលបានចូលរួមទាំងអស់នូវថវិកា១០០,០០០រៀលផងដែរ។
សូមជម្រាបថា ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ បានប្រកាសលទ្ធផលថ្មី ក្រោយបានធ្វើកោសល្យវិច្ច័យឡើងវិញ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប ដែលចេញផ្សាយកន្លងទៅ ដោយរកឃើញពីកំហុសបច្ចេកទេសមួយ ដែលមិនបានបូកបញ្ចូលពិន្ទុមុខវិជ្ជាគណិតវិទ្យា នៅបន្ទប់ប្រឡងចំនួន៧៤០បន្ទប់។ លទ្ធផលថ្មីនេះ បានធ្វើឱ្យអត្រាអ្នកជាប់ និងអ្នកទទួលបាននិទ្ទេសល្អ មានការកើនឡើងជាងមុន៕