(ភ្នំពេញ)៖ ក្រុមហ៊ុនទូរគមនាគមន៍ seatel ដែលជាអ្នកផ្តល់សេវាកម្ម Digital នៅក្នុងប្រទេសកម្ពុជា បានសម្រេចផ្លាស់ប្តូរថ្មីនៃអត្តសញ្ញាណសាជីវកម្មរបស់ខ្លួន ជាមួយនឹងកែលម្អគម្រោង yes seatel ឲ្យកាន់តែល្អប្រសើរជាងមុនទៀត។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន ដែលបណ្តាញព័ត៌មាន Fresh News ទើបទទួលបាននៅថ្ងៃទី១៥ ខែកញ្ញានេះ។
ការសម្ភោធគម្រោងសារជាថ្មីម្តងទៀតនេះ គឺត្រូវបានបង្ហាញដោយការប្រើប្រាស់ស្លាកសញ្ញាថ្មី និងអត្តសញ្ញាណរូបភាពថ្មីរបស់គម្រោងនេះ ដែលបញ្ជាក់ពីទស្សនៈប្លែក និង មានសុទិដ្ឋិនិយមសម្រាប់ក្រុមហ៊ុនមួយ ដែលមានបំណងចង់ដើរ តំណាលគ្នាជាមួយជំនាន់វ័យក្មេង និងសម័យដែលប្រើប្រាស់បច្ចេកវិទ្យាដោយស្ទាត់ជំនាញ ដោយក្នុងពេលតែមួយបានរួមចំណែកដល់ ការធ្វើទំនើបកម្មនៃហេដ្ឋារចនាសម្ព័ន្ធឌីជីថល របស់ប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា ស្លាកសញ្ញាថ្មីរបស់ក្រុមហ៊ុន គឺនៅតែរក្សាកេរ្តិ៍តំណែលរបស់ក្រុមហ៊ុន ពីមុនដោយរក្សាពាក្យថា seatel ដោយការបន្ថែមនូវរង្វង់ពណ៌ស្វាយនៅជុំវិញពាក្យ yes។ វាមិនមែនគ្រាន់តែជា ការផ្លាស់ប្តូរឈ្មោះ និងរូបភាពនៃបណ្តាញ 4G ដ៏ធំបំផុតរបស់ប្រទេសនោះទេ វាតំណាង ឲ្យការគំរូនៃផ្លាស់ប្តូរក្នុងការដឹកនាំ ដោយការផ្តោតអារម្មណ៍របស់ក្រុមហ៊ុន ទៅលើភាពជាអ្នកដឹកនាំតាមបណ្តាញអ៊ីនធឺណេតវិញ ក៏ដូចជាការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនដែលបានសន្យាថានឹង «ផ្តល់ជូនសេវា 4G Xperience ដ៏ល្អបំផុតនៅទូទាំងប្រទេស» នៅក្នុងវិស័យអ៊ីនធឺណែតដែលគួរឲ្យចាប់អារម្មណ៍ ដែលមានការផ្លាស់ប្តូរជានិច្ចជាកាល និងការរីកលូតលាស់យ៉ាងឆាប់រហ័ស។
លោក Kok Leong Yap នាយកប្រតិបត្តិនៃ yes seatel បានថ្លែងថា «ត្រឹមត្រូវហើយ វាដល់ពេលហើយដែលយើងផ្តល់ឱកាស ឲ្យអតិថិជនមានជម្រើសកាន់តែច្រើន ហើយជាជម្រើសដែលល្អប្រសើរជាងមុនទៀត។ yes seatel គឺជាបណ្តាញ 4G តែមួយគត់នៅទូទាំងប្រទេស ដែលគ្របដណ្តប់គ្រប់ក្រុងទាំងអស់នៃខេត្តទាំង២៥ ដែលមានចំនួនប្រជាជន ៨៥% ត្រូវបានគ្របដណ្តប់។ យើងផ្តល់ជូននូវគម្រោងមើលវីដេអូលើអ៊ីនធឺណែត ដែលដំណើរការដោយរលូន នៅតាមបណ្តោយផ្លូវជាតិធំៗទាំងអស់។ ប្រសិនបើអ្នកកំពុងបើកបរពីរាជធានីភ្នំពេញរហូតដល់ប៉ោយប៉ែតលើផ្លូវជាតិលេខ ៥ ឬ ៦ អ្នកអាចរីករាយនឹងការស្ទ្រីមតាម YouTube ដោយមិនមានការរអាក់រអួលក្នុងកំឡុងពេលធ្វើដំណើរតាមផ្លូវជាតិនោះ។ តើអស្ចារ្យដែរឬទេ?»។
សូមជម្រាបថា yes seatel ទើបតែបានចាប់ផ្តើមការផ្តល់ជូននូវប្រូម៉ូសិនពិសេសថ្មីដែលផ្តល់ជូនការមើល YouTube អត់គិតថ្លៃសម្រាប់រយៈពេល៧ថ្ងៃ ទៅកាន់អតិថិជនថ្មីទាំងអស់។ យើងក៏មានគម្រោងប្រកាសអំពីកម្មវិធីដៃគូជាផ្លូវការជាមួយ YouTube ផងដែរនៅកំឡុងពេលពីរសប្តាហ៍ខាងមុខនេះ៕