(ភ្នំពេញ)៖ ក្រុមហ៊ុនបុរីមនោរម្យព្រែកតាទែន ជាបុរីលំនៅឋាន សម្រាប់អ្នកមានចំណូលទាប និងមធ្យម ដែលមានទីតាំងនៅក្នុងភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល តាមបណ្តោយផ្លូវជាតិលេខ៥ ដែលមានចម្ងាយប្រហែលជា២២គីឡូម៉ែត្រ ពីវត្តភ្នំ រាជធានីភ្នំពេញ។​

បុរីមនោរម្យព្រែកតាទែន បានការ​អភិវឌ្ឍន៍ក្រោមទុនវិនិយោគរបស់ក្រុមហ៊ុនក្នុងស្រុក B&BM Development Co.,Ltd នៅលើផ្ទៃដីទំហំប្រមាណជាង៨០ហិចតា ដោយមានការសហការឧបត្ថម្ភ និងគាំទ្រយ៉ាងសកម្មពី​​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និង​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

បុរីមនោរម្យព្រែកតាទែន មានផ្ទះល្វែង៣ម៉ូត និងផ្ទះវីឡាកូនកាត់២ម៉ូត និងវីឡាទោលដ៏ស្រស់ស្អាត ក្នងរចនាបថទំនើបបែបរ៉ូម៉ាំង​យ៉ាងទាន់សម័យ មានបរិស្ថានស្អាត ខ្យល់អាកាសល្អ មានរចនាសម្ព័ន្ធផ្លូវថ្នល់ខ្វាត់ខ្វែងវែងក្នុងបុរី​មានផ្សារ មានស្ថានីយ៍រថយន្តក្រុង សមរម្យសម្រាប់ការរស់នៅ និងការប្រកបអាជីវកម្ម ជាពិសេសមានសួនកំសាន្តលំហែច្រើនកន្លែង ពិសេសសួននៅអបតាមមាត់ព្រែកធម្មជាតិ ដែលមានបរិយាកាសសមរម្យ អាកាសធាតុបរិសុទ្ធ ដែលសមជាកន្លែងសម្រាប់សម្រាកលំហែ និងហាត់ប្រាណដើម្បីសុខភាព។

ទូរស័ព្ទទំនាក់ទំនង ការិយាល័យលក់សាខាទី១ ស្ទឹងមានជ័យ៖ 012 43 22 05 / 015 43 22 05, ការិយាល័យលក់សាខាទី២ ជ្រោយចង្វា៖ 012 43 22 04 / 016 43 22 04 និងការិយាល័យលក់សាខាទី៣ ព្រែកតាទែន៖ 092 43 22 06 / 098 43 2206៕