(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃពីថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៨កន្លងទៅនេះ នៅទីក្រុងហាណូយ ប្រទេសវៀតណាម តបតាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វុក។

ទស្សនកិច្ចពីរថ្ងៃនៅហាណូយ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកលើកទី២៧ ដោយបានថ្លែងសុន្ទរកថាគន្លឹះ និងឆ្លើយសំណួររបស់វេទិកាសេដ្ឋកិច្ចពិភពលោកពាក់ព័ន្ធចក្ខុវិស័យក្នុងការអភិវឌ្ឍន៍ប្រទេសក្នុងតំបន់ទន្លេមេគង្គផងដែរ។ ក្រៅពីនោះសម្តេចតេជោ ហ៊ុន សែន ក៏មានជំនួបទ្វាភាគី និងត្រីភាគីជាមួយមេដឹកនាំមកពីបណ្តាប្រទេសនានា ព្រមទាំងមេដឹកនាំវេទិកាសេដ្ឋកិច្ចពិភពលោកផងដែរ។

ខាងក្រោមគឺជាលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន នៅទីក្រុងហាណូយ ប្រទេសវៀតណាម ចេញផ្សាយដោយក្រសួងការបរទេសកម្ពុជានៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ៖