(ភ្នំពេញ)៖ Christofle ដែលជាម៉ាកផលិតផលគ្រឿងប្រាក់ដ៏ល្បីល្បាញ នៅប្រទេសបារាំង នាំចូលផ្តាច់មុខនៅកម្ពុជា ដោយក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន លីមីធីត។ កន្លងមកនេះ Christofle បានរៀបចំ កម្មវិធីទទួលទានអាហារពេលល្ងាចដ៏ប្រណិត នៅក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល ដើម្បីបង្ហាញជូនភ្ញៀវកិត្តិយសនូវ បទពិសោធន៍ថ្មី នៃការតុបតែង និងប្រើប្រាស់សម្ភារនៅលើតុបាយ ដែលមិនធ្លាប់មានពីមុនមក។

កម្មវិធីនេះមានការចូលរួមពី សំណាក់ភ្ញៀវកិត្តិយសសំខាន់ៗ ជាច្រើនរូប ដោយទទួលបានការស្វាគមន៍ការយ៉ាងកក់ក្តៅ ក្នុងនោះក៏មានការប្រគុំតន្ត្រីយ៉ាងពិរោះរណ្តំពីក្រុមតន្ត្រីអន្តរជាតិ ការដាក់តាំងបង្ហាញផលិតផលសំខាន់ៗ មួយចំនួនរបស់ Christofle និងការរៀបចំម្ហូបពីមេចុងភៅដ៏ប៉ិនប្រសប់ប្រចាំ សណ្ឋាគារ ផ្កាយ៥ រ៉ូសវូដ ភ្នំពេញ កាន់តែពិសេសសម្ភារតុបាយ ដែលប្រើប្រាស់សម្រាប់ការទទួលទានអាហារនេះ សុទ្ធតែជាផលិតផល Christofle ទាំងអស់។ គ្រប់ផលិតផលរបស់ Christofle ត្រូវបានរចនាឡើងពីគ្រឿងប្រាក់សុទ្ធសាធ ដោយបានឆ្លាក់យ៉ាងព្រឹតព្រាងដោយដៃ ពីអ្នកជំនាញមានបទពិសោធន៍យូរឆ្នាំ ត្រូវបានប្រើប្រាស់គ្រប់ជំនាន់ និងទទួលស្គាល់ពីគុណតម្លៃ ដែលមានអាយុកាលរាប់សតវត្សរ៍។

លោកស្រីឯកអគ្គរដ្ឋទូត សាធារណៈរដ្ឋបារាំង ប្រចាំកម្ពុជា ក៏បានផ្តល់កិត្តិយស ក្នុងការចូលរួមកម្មវិធីនេះ ដោយបានសម្តែងនូវការពេញចិត្ត និងមោទកភាពយ៉ាងក្រៃលែង ចំពោះផលិតផល Christofle ដ៏ល្បីល្បាញរបស់ប្រទេសបាំរាំង ដែលមានវត្តមានក្នុងទីផ្សាររបស់ប្រទេសកម្ពុជា ជាពិសេសនៅក្នុងផ្សារទំនើប វឌ្ឍនៈ កាពីតាល។ ភ្ញៀវកិត្តិយសដែលមានវត្តមានក្នុងកម្មវិធីនេះ បានស្វែងយល់ពីផលិតផល Christofle ក៏ដូចជាកេរដំណែលដ៏ល្បីល្បាញ នៃការកកើតឡើងនៅម៉ាកយីហោរ តាមរយៈការបង្ហាញជាវីដេអូខ្លីៗ នៅក្នុងអំឡុងពេលទទួលទានអាហារផងដែរ។

Christofle ដែលជាផលិតផលគ្រឿងប្រាក់ដ៏ប្រណិត និងល្បីល្បាញបំផុតនៅប្រទេសបារាំង ដែលបានរក្សារកេរដំណែលរបស់ខ្លួនជិតពីរសតវត្ស និងមានប្រវត្តិជាអ្នកផ្គត់ផ្គង់ដល់ ព្រះមហាក្សត្រនៃបណ្តាប្រទេសផ្សេងៗនៅជុំវិញពិភពលោក។ ជាងនេះទៅទៀត Christofle បានផ្តត់ផ្គង់ផលិតផលរបស់ខ្លួនដល់ សណ្ឋាគារ ភោជនីយដ្ឋាន និងនាវាដឹកអ្នកដំណើរកម្សាន្តលំដាប់អភិជន ទូទាំងពិភពលោក ក៏ដូចជា សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ៥ មួយចំនួននៅ ទីក្រុងភ្នំពេញដែលមានដូចជាសណ្ឋាគារ រ៉ូសវូដ ភ្នំពេញជាដើម។

សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍ និងស្វែងរកផលិតផលគ្រឿងប្រាក់ដ៏ប្រណិត សម្រាប់លម្អគេហដ្ឋាន ជាពិសេសសម្រាប់ប្រើប្រាស់ និងតុបតែងលើតុបាយ លោកអ្នកអាចអញ្ជើញមកផ្ទាល់នៅហាង Christofle ដែលស្ថិតនៅ ផ្សារទំនើប វឌ្ឍនៈ កាពីតាល ជាន់ទី១ ហាង M11 តាមបណ្តោយមហាវិថីព្រះមុនីវង្ស សង្កាត់វត្តភ្នំ រាជធានីភ្នំពេញ។ ព័ត៌មានបន្ថែម សូមទាក់ទង ទូរស័ព្ទលេខ៖ 023 963 008 ៕