Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

នាយករដ្ឋមន្រ្តីអាល់ហ៊្សេរី Ahmed Ouyahia ផ្ញើសារលិខិតអបអរសាទរជូន សម្តេចតេជោ ហ៊ុន សែន ដែលបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មី (Video inside)

14-09-2018 12:40

(ភ្នំពេញ)៖ លោក Ahmed Ouyahia នាយករដ្ឋមន្រ្តីសាធារណរដ្ឋប្រជាធិបតេយ្យ និងប្រជាមានិត អាល់ហ៊្សេរី បានផ្ញើសារលិខិតអបអរសាទរជូនសម្តេចតេជោ ហ៊ុន សែន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ឱ្យបន្តកាន់តំណែងជានាយករដ្ឋមន្រ្តី ក្នុងអាណត្តិថ្មីនេះ។

នៅក្នុងសារលិខិតនោះ លោក Ahmed Ouyahia បានបញ្ជាក់យ៉ាងដូច្នេះ៖ «ក្នុងឱកាសដែលឯកឧត្តមបានជាប់ឆ្នោតសារជាថ្មី ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅបំផុត បន្ទាប់ពីព្រះមហាក្សត្រ នរោត្តម សីហមុនី បានប្រោសប្រទានសេចក្តីទុកចិត្តលើរូបឯកឧត្តម និងបន្ទាប់ពីប្រជាជនកម្ពុជាជាមិត្ត បានបោះឆ្នោតយ៉ាងច្រើនកុះករជូនគណបក្សរបស់ឯកឧត្តម នៅក្នុងការបោះឆ្នោតសភាអាណត្តិថ្មីនេះ»

លោក Ahmed Ouyahia បានបង្ហាញពីក្តីសង្ឃឹមថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នឹងធ្វើឱ្យប្រទេសកម្ពុជារីកចម្រើន និងមានសមិទ្ធជាច្រើនបន្ថែមទៀត ហើយប្រជាជនកម្ពុជា ជាមិត្តក៏នឹងសម្រេចបាន នូវបំណងប្រាថ្នាស្របច្បាប់របស់ខ្លួន ដែលចង់បានវឌ្ឍនភាព និងវិបុលភាព។

លោក Ahmed Ouyahia បានបន្ថែមយ៉ាងដូច្នេះ៖ «ឆ្លៀតឱកាសដ៏សប្បាយរីករាយនេះ ខ្ញុំសូមបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្ញុំ ក្នុងការបន្តពង្រឹងទំនាក់ទនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដល់ប្រជាជនជាមិត្ត និងប្រទេសយើងទាំងពីរ»៕

ខាងក្រោមនេះជាសារលិខិតបកប្រែជាភាសាខ្មែររបស់ លោកនាយករដ្ឋមន្រ្តីអាល់ហ៊្សេរី៖