(បាត់ដំបង)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសលទ្ធផល​ថ្មី ​​​​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យម​សិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ​ និង​បំពេញ​វិជ្ជា​ សម្រាប់​ថ្នាក់​វិទ្យាសាស្ត្រ ​សម័យ​ប្រឡង​៖ ២០ សីហា ២០១៨ហើយ សម្រាប់មណ្ឌលខេត្តបាត់ដំបង។

ការចេញប្រកាសលទ្ធផលថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកោសល្យវិច្ច័យឡើងវិញ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប ដែលចេញផ្សាយកន្លងទៅ ដោយរកឃើញពីកំហុសបច្ចេកទេសមួយ ដែលមិនបានបូកបញ្ចូលពិន្ទុមុខវិជ្ជាគណិតវិទ្យា នៅបន្ទប់ប្រឡងចំនួន៧៤០បន្ទប់។ លទ្ធផលថ្មីនេះ បានធ្វើឱ្យអត្រាអ្នកជាប់ និងអ្នកទទួលបាននិទ្ទេសល្អ មានការកើនឡើងជាងមុន។

បញ្ជាក់៖ ក្រសួង​ប្រកាស​ផ្សាយ​តែ​បញ្ជី​រាយ​នាម​​បេក្ខជន​ដែល​ជាប់​តែ​ប៉ុណ្ណោះ បេក្ខជន​មិន​មាន​ឈ្មោះ​ក្នុង​បញ្ជី មាន​ន័យ​ថា​ធ្លាក់៕

សូមចុចទីនេះដើម្បីមើលលទ្ធផលថ្មី នៃការប្រឡងបាក់ឌុបមណ្ឌលខេត្តបាត់ដំបង៖