(ស្វាយរៀង)៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨នេះ បានប្រកាសលទ្ធផលថ្មី នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ថ្នាក់វិទ្យាសាស្ត្រ សម័យប្រឡង៖ ២០ សីហា ២០១៨ហើយ សម្រាប់មណ្ឌលខេត្តស្វាយរៀង។
ការចេញប្រកាសលទ្ធផលថ្មីនេះ ធ្វើឡើងបន្ទាប់ពីក្រសួងអប់រំ យុវជន និងកីឡា បានធ្វើកោសល្យវិច្ច័យឡើងវិញ ចំពោះលទ្ធផលនៃការប្រឡងបាក់ឌុប ដែលចេញផ្សាយកន្លងទៅ ដោយរកឃើញពីកំហុសបច្ចេកទេសមួយ ដែលមិនបានបូកបញ្ចូលពិន្ទុមុខវិជ្ជាគណិតវិទ្យា នៅបន្ទប់ប្រឡងចំនួន៧៤០បន្ទប់។ លទ្ធផលថ្មីនេះ បានធ្វើឱ្យអត្រាអ្នកជាប់ និងអ្នកទទួលបាននិទ្ទេសល្អ មានការកើនឡើងជាងមុន។
បញ្ជាក់៖ ក្រសួងប្រកាសផ្សាយតែបញ្ជីរាយនាមបេក្ខជនដែលជាប់តែប៉ុណ្ណោះ បេក្ខជនមិនមានឈ្មោះក្នុងបញ្ជី មានន័យថាធ្លាក់៕
សូមចុចទីនេះដើម្បីមើលលទ្ធផលថ្មី នៃការប្រឡងបាក់ឌុបមណ្ឌលខេត្តស្វាយរៀង៖