(ភ្នំពេញ)៖ លោក ភីធ័រ ហ្ស៊ីចារតូ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងហ្រ្គី បានផ្ញើសារលិខិតអបអរសាទរជូនដល់ លោក ប្រាក់ សុខុន ដែលត្រូវបានរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្ត ហើយត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា សម្រាប់អាណត្តិថ្មីនេះ។
លោក ភីធ័រ ហ្ស៊ីចារតូ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ខ្ញុំសុំអនុញ្ញាតសម្តែងនូវអំណរសាទរ និងប្រសិទ្ធពរបរវរមហាប្រសើរជូនចំពោះឯកឧត្តម ដែលត្រូវបានតែងតាំងសារជាថ្មី នាពេលថ្មីៗនេះ ជារដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា»។
លោក សាអ៊ិហ្វូឌីន អាបឌុលឡាហ៍ បានបន្ថែមទៀតថា៖ «ខ្ញុំសង្ឃឹមដោយស្មោះស្ម័គ្រ ការតែងតាំងសារជាថ្មីរបស់ឯកឧត្តម និងពិសេសដំណើរទសន្សកិច្ចនាពេលខាងមុខរបស់ឯកឧត្តម មកកាន់ប្រទេសហុងហ្គ្រី នឹងផ្តល់នូវកាលានុវត្តភាពថ្មីៗទៀត ក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ នូវកិច្ចសន្ទនាផ្នែកនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ រវាងប្រទេសយើងទាំងពីរ»។
ខាងក្រោមនេះជាសារលិខិតដែលបកប្រែជាភាសាខ្មែររបស់រដ្ឋមន្រ្តីការបរទេស និងពាណិជ្ជកម្មហុងហ្គ្រី៖