(ភ្នំពេញ)៖ នៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានសរសេរលិខិតចំហរមួយច្បាប់ផ្ញើជូនវិទ្យុអាស៊ីសេរី ពាក់ព័ន្ធនឹងការស្ទង់មតិលើបណ្តាញសង្គម Facebook របស់វិទ្យុអាស៊ីសេរី ដែលរយៈពេល៦ថ្ងៃនេះបានបង្ហាញថា ប្រជាពលរដ្ឋខ្មែរ បានបោះឆ្នោតទទួលស្គាល់ រដ្ឋាភិបាលថ្មី ដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើនដល់៨៩% ហើយមិនទទួលស្គាល់មានតែ១១% ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាង៦.៨ម៉ឺននាក់ បានចូលរួមបោះឆ្នោត។
នៅក្នុងលិខិតចំហរមួយច្បាប់របស់លោក ពេជ្រ ស្រស់ ផ្ញើជូនវិទ្យុអាស៊ីសេរី បានសរសេរថា «ចំពោះលទ្ធផលសម្រង់មតិរបស់វិទ្យុអាស៊ីសេរីនេះក៏បានដឹងលទ្ធផលជាក់ច្បាស់ថា ការទទួលស្គាល់រដ្ឋាភិបាលថ្មីមានចំនួនរហូតដល់ទៅ ៨៩% នឹងការមិនទទួលស្គាល់រដ្ឋាភិបាលថ្មីមានត្រឹមតែ១១%ប៉ុណ្ណោះ ដូច្នេះសូមវិទ្យុអាស៊ីសេរី ត្រូវផ្សព្វផ្សាយលទ្ធផលនេះ នៅក្នុងស្ថានីយ៍របស់ខ្លួន ឲ្យមហាជនដើម្បីរក្សាភាពកក់ក្តៅដល់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពាណិជ្ជករជាតិ និងអន្តរជាតិ»។
ខាងក្រោមនេះជាលិខិតរបស់លោក ពេជ្រ ស្រស់ ផ្ញើជូនវិទ្យុអាស៊ីសេរី៖