TOP NEWS: សួន សេរីរដ្ឋា ផ្ញើលិខិតចំហរជូនវិទ្យុអាស៊ីសេរី៖ លទ្ធផលនៃការស្ទាបស្ទង់មតិរបស់ RFA ត្រូវតែហ៊ានផ្សាយព័ត៌មានពិត (មានលិខិត) (Video inside)
13-09-2018 22:10
(ភ្នំពេញ)៖ តាមការស្ទង់មតិលើបណ្តាញសង្គម Facebook របស់វិទ្យុអាស៊ីសេរី រយៈពេល៦ថ្ងៃហើយបានបង្ហាញថា គិតត្រឹមម៉ោង៨យប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋខ្មែរ បានបោះឆ្នោតទទួលស្គាល់រដ្ឋាភិបាលថ្មីដឹកនាំដោយគណបក្សប្រជាជនកម្ពុជា កើនដល់៨៩% ហើយមិនទទួលស្គាល់មានតែ១១% ក្នុងនោះមានអ្នកប្រើប្រាស់បណ្តាញសង្គម Facebook ជាង៦ម៉ឺននាក់ បានចូលរួមបោះឆ្នោត។
ភ្លាមៗនៅយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ លោក សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ បានសរសេរលិខិតចំហរមួយច្បាប់ផ្ញើជូនវិទ្យុអាស៊ីសេរី ឲ្យហ៊ានយកលទ្ធផល ពិតនេះ ធ្វើជាព័ត៌មានពិត ដើម្បីផ្សាយឲ្យពលរដ្ឋបានដឹង និងបកប្រែជាភាសាអង់គ្លេសឲ្យចំចំណុចដើម្បីផ្ញើរជូន Board of Governor នៃវិទ្យុអាស៊ីសេរី។ ហើយបើសិនជា វិទ្យុអាស៊ីសេរី មិនហ៊ានយកលទ្ធផលនេះផ្សាយបានន័យថា វិទ្យុអាស៊ីសេរី នេះគឺក្រុមគ្មានវិជ្ជាជីវៈ គ្មានឯករាជ្យ និងមិនហ៊ានលើកយកការពិតមកនិយាយទេ។
ខាងក្រោមនេះជាលិខិតរបស់លោក សួន សេរីរដ្ឋា ផ្ញើជូនវិទ្យុអាស៊ីសេរី៖