(ភ្នំពេញ)៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ បានជូនដំណឹងដល់ប្រធានមន្ទីរអប់រំ យុវជន និងកីឡារាជធានី-ខេត្ត ត្រូវចាត់តំណាងមកទទួលយកបញ្ជីប្រកាសលទ្ធផលប្រឡងថ្មី នៅនាយកដ្ឋានកិច្ចការប្រឡង ដើម្បីបិទផ្សាយនៅតាមមន្ទីររៀងៗខ្លួន។
ក្នុងលិខិតផ្ញើទៅកាន់ប្រធានមន្ទីរអប់រំរាជធានី-ខេត្ត លោក ហង់ ជួនណារ៉ុន បានបញ្ជាក់ថា ការបើកស្រោមបញ្ជីប្រកាសលទ្ធផលត្រូវធ្វើនៅតាមមន្ទីរអប់រំ យុវជន និងកីឡា ដោយមានការចូលរួមពីប្រធានមន្ទីរ និងតំណាងអាជ្ញាធរដែនដី។
បើតាមលោករដ្ឋមន្ដ្រីក្រសួងអប់រំ ការបើកនេះ ត្រូវមានរបាយការណ៍ផ្ញើមកនាយកដ្ឋានកិច្ចការប្រឡង់វិញ ដោយមានបញ្ជាក់ពីស្ថានភាពស្រោម ដែលមានបិទស្ដុត និងវាយតា្ររបស់ក្រសួង ពេលវេលាបើក និងហត្ថលេខារបស់អ្នកចូលរួម។
សូមជម្រាបថា បន្ទាប់ពីធ្វើកោសល្យវិច្ច័យ លទ្ធផលប្រឡងបាក់ឌុប ត្រូវបានក្រសួងអប់រំ យុវជន និងកីឡា ប្រកាសឡើងវិញហើយ ដោយចំនួនអ្នកជាប់ កើនឡើងច្រើនជាងមុន។ លទ្ធផលថ្មីនេះបង្ហាញថា អ្នកជាប់និទ្ទេស A បានកើនដល់៤០៨នាក់ ខណៈដែលមានអ្នកប្រឡងជាប់បានកើនរហូតដល់ ៧៦,០៣៤នាក់តែម្តង៕