(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៤,០៥៣គ្រឿង រកឃើញល្មើសច្បាប់៧៩០គ្រឿង (ម៉ូតូ៧៥%) អប់រំ៣២៧គ្រឿង និងផាកពិន័យ៤៦៣គ្រឿង, នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់ នៅថ្ងៃទី១៣ ខែកញ្ញានេះ ត្រួតពិនិត្យរួមបានចំនួន១,៥៩៨គ្រឿង, អប់រំ៧៧គ្រឿង និងផាកពិន័យ១៨៨គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៣ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៣ ខែកញ្ញានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៣៧,៨២០គ្រឿង រកឃើញយានយន្តល្មើស ៦,៧៥៦(ម៉ូតូ៧៥%) ក្នុងនោះអប់រំ ២,៧៤២ និងផាកពិន័យ ៤,០០៤គ្រឿង៕