(ភ្នំពេញ)៖ ម្ចាស់គម្រោងមួយចំនួន តែងតែរអ៊ូរទាំ និងបន្ទោសជាងធ្វើផ្ទះ ឬធ្វើគម្រោងជាច្រើនថា គ្មានសមត្ថភាព គ្មានបច្ចកេទេស ក្នុងការសាងសង់ផ្ទះ ឬគម្រោងអ្វីមួយដែលធ្វើឲ្យដំបូលឆាប់ចាស់ ឆាប់ធ្លុះធ្លាយជាដើម ដែលកត្តាទាំងនេះបង្ករការលំបាក់ជាច្រើន។
ដើម្បីដោះស្រាយនូវកង្វល់ទាំងអស់នេះ ក្រុមហ៊ុន ISI STEELសូមណែនាំឲ្យសារធារណៈជនទាំងអស់ ងាកមកប្រើប្រាស់ស័ង្កសីម៉ាក ISI PALM ដែលជាប្រភេទស័ង្កសី ជាប់ធន់បានយូរ មិនងាយស្លកពណ៌ មានច្រើនភ្លីសម្រាប់ជ្រើសរើស មានច្រើនពណ៌ មានស្តង់ដារច្បាស់លាស់ ផលិតតាមបច្ចេកវិទ្យាជប៉ុន និងអូស្ត្រាលី ពិសេសមានការធានា ច្រែះធ្លុះរហូតដល់១០ឆ្នាំឯណ្ណោះ។
សូមជម្រាបថា ក្រុមហ៊ុន ISI STEEL បង្កើតឡើងនៅឆ្នាំ១៩៩៧ បច្ចុប្បន្នក្លាយទៅជាក្រុមហ៊ុនផលិត និងចែកចាយដែកធំ
និងឈានមុខគេក្នុងប្រទេសកម្ពុជា ដែលមានសមត្ថភាព ផលិតជាច្រើនពាន់តោនក្នុងមួយខែ ហើយផលិតផលទាំងនោះរួមមាន៖ ដែកទីបមូល, ទីបជ្រុង, ដែក C, ដែក U, ដែក Z, ដែកកំរាលព្រុំ IDECK, សង្ក័សីញូម, សង្ក័សីពណ៌ និងសង្ក័សីបិទស្នោរ PU។
គ្រប់ផលិតផល ISI STEEL ទាំងអស់ត្រូវ បានទទួលស្គាល់ជឿជាក់ និងទុកចិត្តពីសំណាក់អតិថិជន ដោយសារផលិតផលមានគុណភាពខ្ពស់ ដែលទាំងនេះស្តែងចេញ ពីភាពឧស្សាហ៏ព្យាយាម សុចរិតភាព ការច្នៃប្រឌិតរបស់ក្រុមហ៊ុន ក្នុងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន។
សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងមកកាន់ទូរស័ព្ទលេខ ០១៥ ៧៧៧ ៣០៥ ឬតាមរយៈអ៊ីម៉ែល [email protected] ឬចូលទៅកាន់គេហទំព័រ http://www.isisteel.com.kh/
និងទំព័រហ្វេកប៊ុក ISI STEEL ISI STEEL CO.,LTD៕