(ភ្នំពេញ)៖ នារី​វ័យក្មេងម្នាក់ បាន​ធ្លាក់ពីលើ​អាគារសណ្ឋាគារ «The Litz» បណ្ដាលឲ្យ​ស្លាប់​ភ្លាមៗនៅនឹង​កន្លែង​ យ៉ាង​អាណោចអាធ័មជាទីបំផុត ដែលមាននៅទីតាំង​ស្ថិត​នៅតាម​បណ្ដោយ​ផ្លូវ​១០៥ ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលិត​ ខណ្ឌ​៧មករា រាជធានីភ្នំពេញ នាវេលាម៉ោង​១០៖៣០យប់ ​ថ្ងៃ​ទី​១២ ខែ​កញ្ញា ​ឆ្នាំ២០១៨ម្សិលមិញនេះ។

បើតាមការបំភ្លឺពីសាក្សី នៅកន្លែងកើតហេតុ បាននិយាយថា ពេលនោះខ្លួនកំពុងធ្វើការស្រាប់តែលឺសំលេង ធ្លាក់ពីលើចុះក្រោម ពេលលឺដូចនេះ ខ្លួនបានចេញទៅមើល ឃើញជនរងគ្រោះ ស្លៀក ខោ ខៅប៊យជើងខ្លី ពាក់អាវដៃវែង ពណ៌ ប្រផេះ ដេកផ្កាប់មុខ និងមានឈាម ហូចេញពីខ្លួន នៅមុខសណ្ឋាគារ ​(​The Litz Hotel Suite)។

ក្រោយពីការធ្វើកោសល្យវិច្ច័យ របស់ការិយាល័យនគរបាលបច្ចេកទេស និងគ្រូពេទ្យ អមសាលាដំបូងរាជធានីភ្នំពេញ ឃើញថា សពបាក់កដៃ ដើមដៃខាស្តាំ បែកក្បាល និងចេញនោម (ធ្វើតេស្តិ៍ទឹកនោម ពុំមានសារធាតុញៀនទេ)។ ជនរងគ្រោះ មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ និងមា​នអាយុប្រហែល២០ឆ្នាំ។ សពកំពុងតម្កល់នៅវត្តស្ទឹងមានជ័យ រង់ចាំបងប្អូនយកទៅធ្វើបុណ្យ។

តាមការស្រាវជ្រាវតាមរយៈកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះបានដើរពីខាងក្រៅ ចូលទៅក្នុងសណ្ឋាគារ ឡើងតាមជណ្តើរយន្តទៅជាន់ទី១២ ដោយបានជាន់លើប្រអប់ភ្លើង ហើយបានលោតពីលើសណ្ឋាគារមកក្រោមតែម្តង ដោយបានបន្សល់ទុកស្បែកជើងចំនួន១គូរ នៅកន្លែងកើតហេតុ (បញ្ជាក់ជនរងគ្រោះ មិនស្នាក់នៅក្នុងសណ្ឋាគារនោះទេ គឺដើរពីខាងក្រៅឡើងទៅលើសណ្ឋាគារលោតតែម្តង)។

ជាមួយគ្នានេះ លោកវរសេនីយ៍ឯក នេត ស៊ីថុន អធិការនគបាលខណ្ឌ៧មករា បានបញ្ជាក់ប្រាប់មក Fresh News នៅរសៀលថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨នេះថា ចំពោះករណីនេះលោកកំពុងដុះដៃដុះជើង ​ស្វែង​រក​ការ​ពិត​ ដែល​នៅ​ពី​ក្រោយ​ថា ​ជា​ករណី​អ្វី​ឲ្យ​ប្រាកដ និងសូមអំពាវនាវ ស្វែងរកដល់សាច់ញាតិជនរងគ្រោះ ព្រោះបច្ចុប្បន្ន មិនទាន់មាននរណាម្នាក់ អះអាងថា ជាសាច់ញាតិរបស់ជនរងគ្រោះនោះទេ។

ខាងក្រោមនេះជារបាយការណ៍ទាំងស្រុងរបស់សមត្ថកិច្ច៖

សូមគោរពរាយការណ៍ជូនមេ៖ -នៅថ្ងៃពុធ ៣កើត ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនិងថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៨ ម៉ោង ២២៖០៤នាទី មានករណីអត្តឃាត់ដោយខ្លួនឯង០១លើក កើតឡើនៅចំណុចសណ្ឋាគារ ដឺលីត ផ្លូវ១០៥ ភូមិ១ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ ភេទស្រី អាយុប្រហែល២០ឆ្នាំ។

តាមការបំភ្លឺរបស់សាក្សី នៅកន្លែងកើតហេតុពេលនោះខ្លួនកំពុង ធ្វើការស្រាប់តែលឺសំលេង ធ្លាក់ពីលើចុះក្រោម ពេលលឺដូចនេះខ្លួនបានចេញទៅមើល ឃើញជនរងគ្រោះ ស្លៀក ខោ ខៅប៊យជើងខ្លី ពាក់អាវដៃវែង ពណ៌ ប្រផេះ ដេកផ្កាប់មុខ និង មានឈាម ហូចេញពីខ្លួន នៅមុខសណ្ឋាគារ ដឹលីត។ ក្រោយពីការធ្វើកោសល្យវិច្ច័យ របស់ការិយាល័យនគរបាលបច្ចេកទេស និងគ្រូពេទ្យ អមសាលាដំបូងរាចធានីភ្នំពេញ ឃើញថា សពបាក់កដៃ ដើមដៃខាស្តាំ បែកក្បាល និងចេញនោម (ធ្វើតេស៍ទឹកនោពុំមានសារធាតុញៀនទេ) តាមការស្រាវជ្រាវ តាមរយៈកាមេរ៉ាសុវត្ថិភាព ជនរងគ្រោះបានដើរពីខាងក្រៅចូលទៅក្នុងសណ្ឋាគារ ឡើងតាមជណ្តើរយន្តទៅជាន់ទី១២ ដោយបានជាន់លើប្រអប់ភ្លើង ហើយបានលោតពីលើសណ្ឋាគារ មកក្រោមតែម្តង ដោយបានបន្សល់ទុកស្បែកជើងចំនួន០១គូ នៅកន្លែងកើតហេតុ (បញ្ជាក់ជនរងគ្រោះមិនស្នាក់ នៅក្នុងសណ្ឋាគារនោះទេ គឺដើរពីខាងក្រៅឡើងទៅលើសណ្ឋាគារលោតតែម្តង)។

បច្ចុប្បន្នសពកំពុងតម្កល់នៅវត្តស្ទឹងមានជ័យរង់ចាំបងប្អូនយកទៅធ្វើបុណ្យ៕